ក្នុងស្មារតីផ្តល់អាហារ ផ្តល់ការថែទាំ ផ្តល់ស្នាមញញឹម និងលើកទឹកចិត្តដល់កុមារ និងប្រជាជន លោកឧកញ៉ា ឡេង និមល និងលោកជំទាវ រឿន ស្រីពេជ្រ បន្តចុះធ្វើម្ហូបដោយផ្ទាល់ដៃដូចភ្លៀងរលឹម។

ថ្មីៗនេះ លោកឧកញ៉ា ឡេង និមល អនុប្រធានយុវជនបូជាការពារយុត្តិធម៌ និងលោកជំទាវ បានធ្វើម្ហូបសម្លតុងយ៉ាំបង្កង១ខ្ទះត្នោត ឲ្យប្អូនៗកុមារកំព្រាប្រមាណ ២០០នាក់ ដែលកំពុងរស់នៅក្នុងមណ្ឌលមែកឈើ ស្ថិតក្នុងសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ក្រោមការគ្រប់គ្រងរបស់លោក ផន ផល្លា ជាប្រធានមណ្ឌល។

ក្នុងឱកាសនោះដែរ ឧកញ៉ា និងលោកជំទាវ បានសំណេះសំណាល និងចែករំលែកក្តីស្រលាញ់ដល់ក្មួយៗ ផ្តាំផ្ញើ និងលើកទឹកចិត្តដល់ក្មួយៗកុមារកំព្រាទាំងអស់ត្រូវតែមានស្នាមញញឹម ត្រូវខិតខំប្រឹងប្រែងរៀនសូត្រឲ្យខ្លាំងពូកែ ដើម្បីជាទំពាំងស្នងឬស្សី សម្រាប់បន្តវេនក្នុងការថែរក្សាការពារជាតិ មាតុភូមិ ចូលរួមអភិវឌ្ឍសេដ្ឋកិច្ចប្រទេសជាតិរបស់យើង ជាពិសេសជៀសឆ្ងាយពីគ្រឿងញៀន និងល្បែងអបាយមុខផ្សេងៗ ដើម្បីខ្លួនឯង គ្រួសារ និងសង្គមជាតិនាថ្ងៃអនាគត។

បន្ទាប់ពីសំណេះសំណាលរួចមក របស់លោកឧកញ៉ា ឡេង និមល ក៏បានរៀបចំអាហារយ៉ាងឆ្ងាញ់ គឺសម្លតុងយ៉ាំបង្កងឲ្យប្អូនៗញាំ ប្រកបដោយស្នាមញញឹម ដូចកន្លងទៅដែលលោកឧកញ៉ា និងលោកជំទាវតែងតែផ្តល់ស្នាមញញឹមមកកាន់កូនៗនៅគ្រប់មណ្ឌលនៅទូទាំងប្រទេស៕













https://t.me/s/officials_pokerdom/3552
Thanks for sharing. I read many of your blog posts, cool, your blog is very good.
I don’t think the title of your article matches the content lol. Just kidding, mainly because I had some doubts after reading the article.