បទ «មហានគរ» របស់ ជី ដេវីត អ្នកលេងបណ្ដាញសង្គមជាច្រើនកំពុងស្ញប់ស្ញែង

ស្នាដៃចម្រៀងចុងក្រោយរបស់តារារ៉េបជូរមុខលោក ជី ដេវីត បទ «មហានគរ បាន​កំពុង​​ឈរលើលំដាប់រៀងទី៣នៃ Platform របស់យូធូប ឬ On Trending for music ។

បើទោះបីជាត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួនវែកញែកលើទម្រង់អក្សរធំនៃចំណងជើងដែលមានលក្ខណៈដាំក្បាលចុះក្រោមយ៉ាងណាក្ដី តែបទចម្រៀងដែល​បាន​រៀបរាប់​ពី​អច្ឆរិយរបស់ប្រទេសកម្ពុជាកាលពីសម័យមុនរហូតមកដល់បច្ចុប្បន្នរបស់លោក ជី ដេវីត បទ «មហានគរ» បានកំពុងតែពេញនិយមយ៉ាងខ្លាំង ខណៈដែលកម្ពុជាធ្វើជា​ម្ចាស់​ផ្ទះនៃមហាព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ។

ក្រៅពីភាពល្បីល្បាញដែលរយៈពេលជាង១ថ្ងៃមានការទស្សនាជិត១លានដងនៅលើយូធូប និងជាងលានដងនៅលើហ្វេសប៊ុក បទ «មហានគរ» ក៏ត្រូវបានអ្នកលេងបណ្ដាញសង្គម និងប្រជាជនខ្មែរជាច្រើនស្ញើចសរសើរ និងស្ញប់ស្ញែងបំផុងចំពោះស្នាដៃនេះ ។ អ្នកលេង​បណ្ដាញ​សង្គម​ជាច្រើនបានលើកឡើងថា បទចម្រៀងដែលមានបញ្ចូល​ដោយឧបករណ៍​ភ្លេងខ្មែរ​ជា​ច្រើន អមជាមួយនឹងអត្ថន័យ រៀបរាប់ពីប្រវត្តិសាស្ត្រកម្ពុជា​ដ៏អស្ចារ្យ​មួយនេះ​នឹងធ្វើឱ្យ​មហាព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះកាន់តែកក្រើកខ្លាំង ។

ប៉ុន្តែអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើនក៏បានបង្ហាញការសោកស្ដាយ ក្រោយដឹងថា​តារារ៉េបជូរមុខរបស់កម្ពុជារូបនេះមិនមានវត្តមាននៅក្នុងមហាព្រឹត្តិការណ៍នេះ ។ តែយ៉ាង​ណាបើ​ទោះជាមិនមានវត្តមានសម្ដែងនៅក្នុងមហាព្រឹត្តិការណ៍នេះតែលោក ជី ដេវីត បាន​អះអាងថា គោលបំណងនៃការផលិតបទនេះ គឺលោកផលិតដោយមោទកភាព ក៏​ដូចជា​ដើម្បីអបអរសាទរកម្ពុជាធ្វើជាម្ចាស់ផ្ទះ Sea Game ដែលជាពេលលាដែល​ពួកយើង​រង់ចាំ​រយៈពេលជាង៦០ឆ្នាំមកនេះ ។

សូមបញ្ជាក់ថា បទ «មហានគរ» របស់លោក ងួន ចាន់ដេវីត បានធ្វើឱ្យប្រជាជនខ្មែរ​ស្ញប់​ស្ញែងយ៉ាងខ្លាំង ព្រោះបទចម្រៀងមួយបទនេះបានបង្កប់នៅ​អត្ថន័យដ៏អស្ចារ្យនិយាយ​ពី​ប្រទេសកម្ពុជាដ៏អច្ឆរិយ និងទំនុកភ្លេចស្តាប់ហើយព្រឺសម្បុរ ។ ក្នុងអត្ថន័យនចម្រៀងនេះ បានលើកតម្កើងពីជាតិខ្មែរ ។ បទ មហានគរ ក៏បានបញ្ចូលជាមួយ​ឧបករណ៍ភ្លេង​ខ្មែរជា​ច្រើន ហើយកំពុងតែឈរលើលំដាប់ថ្នាក់លេខ៣លើយូធូប ៕

Leave a Reply

Your email address will not be published. Required fields are marked *