ការងារជាអគ្គនាយកTVB ធ្វើឲ្យ Eric Tsang រកចំណូលបានតិចជាងសម្តែង

តារាភាពយន្តជើងចាស់ទីក្រុងហុងកុង លោក Eric Tsang ក្នុងកិច្ចសម្ភាសន៍មួយជាមួយសារព័ត៌មានក្នុងស្រុកបាននិយាយប្រាប់ថា កាលពីលោកនៅអាយុ៦៨ឆ្នាំ លោកត្រូវបានតែងតាំងជាអគ្គនាយករងទូរទស្សន៍TVB ហើយក៏មានការលើកឡើងជាច្រើនថា ទូរទស្សន៍ហុងកុងដ៏ល្បីល្បាញមួយនេះមានបញ្ហាហិរញ្ញវត្ថុ។ ពេលនោះមិនមានអ្នកជឿជាក់លើសមត្ថភាពរបស់តារាភាពយន្តជើងចាស់រូបនេះឡើយចំពោះកាតព្វកិច្ចដ៏ធំនេះ។

នៅប្រហែល៨ខែក្រោយមក Eric ត្រូវបានតំឡើងឋានៈជាអគ្គនាយកទូរទស្សន៍TVB បន្ទាប់ពីមានដំណឹងលេចឡើងមកថាលោកបានស្តារទូរទស្សន៍មួយនេះបានប្រសើរឡើងវិញ។

តារាភាពយន្តជើងចាស់ទីក្រុងហុងកុង លោក Eric Tsang ក៏បានបង្ហើបប្រាប់ផងដែរពីមូលហេតុដែលលោកទទួលយកការងារដែលមានការទទួលខុសត្រូវដ៏ធំមួយនេះ នៅពេលលោកមានអាយុច្រើនទៅហើយ។ ក្នុងកិច្ចសម្ភាសន៍ Eric លើកឡើងថា គ្រប់គ្នាប្រហែលគិតថាលោកសប្បាយរីករាយនិងមុខតំណែងបន្ទាប់មកក៏លាឈប់។ ប្រាកដ អ្នកទាំងនោះប្រហែលជាគិតថាលោកមានសមត្ថភាពដោះស្រាយបញ្ហាបាន។ ដោះស្រាយបញ្ហាបានហើយ រកមនុស្សជំនួសដ៏ស័កសមបានហើយលោកនឹងលាឈប់។

តារាភាពយន្តជើងចាស់ប្រចាំទឹកដីទីក្រុងហុងកុងរូបនេះបន្តថា លោកខ្លួនឯងក៏សង្ឃឹមនឹងបានលាឈប់ឆាប់ៗដែរ ព្រោះលោកពិតជាបានដាក់សម្ពាធច្រើនអោយខ្លួនឯងដោយការទទួលយកការងារច្រើនគ្មានទីបញ្ចប់ដែលមកត្រូវកាន់តំណែងមួយនេះ។ កាលពីលោកនៅអាយុ៦៥ឆ្នាំលោកធ្លាប់ប្រាប់ខ្លួនឯងថា លោកនឹងចំណាយពេលវេលាសេសសល់ខាងមុខដើរកំសាន្ត និងមានជីវិតរីករាយ។ មិនធ្លាប់គិតថានឹងចងខ្លួនឯងជាប់ជាមួយទួរទស្សន៍TVB ឡើយប៉ុន្តែពេលវេលាចេះតែរំកិលអ្វីៗក៏ប្រែប្រួល លោកក៏មកកាន់តំណែងជាអគ្គនាយកទូរទស្សន៍ហុងកុងTVB ប៉ុន្តែប្រាក់ចំណូលរបស់លោកពិតជាទទួលបានតិចសម្រាប់ការងារជាអគ្គនាយកទូរទស្សន៍ ជាងកាលពីពេលលោកនៅជាតារាសម្តែង។

Leave a Reply

Your email address will not be published. Required fields are marked *