តារាបង្ហាញម៉ូតស៊ិ.ច.ស៊ីថៃត្រូវពិន័យ ៥០០០បាត ដោយសាររាំមិនពា.ក់អាវក្នុងក្លឹបកំសាន្ត

តារាបង្ហាញម៉ូតស៊ិចស៊ីថៃមួយរូប ត្រូវប៉ូលីសពិន័យអោយបង់ប្រាក់ចំនួន៥ពាន់បាត(ឬប្រមាណជាជាង១០០ដុល្លារអាមេរិក) ពីបទធ្វើសកម្មភាពបង្ហាញកេរ្តិ៍ខ្មាស់ជាសាធារណៈ។ ការពិន័យនេះកើតឡើង បន្ទាប់ពីវីដេអូមួយរបស់តារាបង្ហាញម៉ូតរាំមិនពាក់អាវនៅក្នុងក្លឹបកំសាន្តពេលរាត្រីនៅខេត្តKhon Kaen(ខនខេន) ដែលជាខេត្តភាគឦសានប្រទេសថៃ
បានផ្ទុះការចាកចេញពេញបណ្តាញសង្គមអនឡាញ។ ចំណែកឯម្ចាស់ក្លឹប ត្រូវពិន័យពីបទបើកអាជីវកម្មគ្មានអាជ្ញារប័ណ្ណ។

តារាបង្ហាញម៉ូតល្បីឈ្មោះរបស់ប្រទេសថៃរូបនេះ មានឈ្មោះដើមពេញថា Paphavee Chaimongkol (ផាប្រាវី ឆៃម៉ុងគល់) ឬមានឈ្មោះដែលគេនិយមហៅក្រៅថា Oil Roi Joob (អយរ៉យជូប) ធ្វើការងារជាឌីចេ(DJ) នៅក្លឹបកំសាន្ត Sook San Khon Khan។ តារាបង្ហាញម៉ូតវ័យ២៥ឆ្នាំរូបនេះ បានថតវីដេអូនៅពេលនាងរាំមិនពាក់អាវ ហើយវីដេអូក៏ត្រូវបានចែកចាយកើតរឿងរ៉ាវល្បីល្បាញនេះឡើង។ មហាជនខ្លះក៏ពេញចិត្តចំពោះវីដេអូ ហើយខ្លះក៏មិនពេញចិត្តរួមទាំងប៉ូលីសផងដែរ ចំពោះវីដេអូស៊ិចស៊ីនេះដោយនិយាយថា ជារឿងមិនសមរម្យ។

តារាបង្ហាញម៉ូតថៃនាងOil ត្រូវចោទប្រកាន់ពីបទ «បង្ហាញកេរ្តិ៍ខ្មាស់ជាសាធារណៈ»។ សម្រាប់បទល្មើសនេះនៅប្រទេសថៃជាទូទៅពិន័យត្រឹមតែ៥០០បាតប៉ុណ្ណោះ ប៉ុន្តែសម្រាប់តារាបង្ហាញម៉ូតOil ប្រាក់ពិន័យឡើងរហូតដល់៥ពាន់បាត។

តារាបង្ហាញម៉ូត Oil បានប្រាប់សារព័ត៌មានថា នាងមិនធ្លាប់បានធ្វើបែបនេះពីមុនមកឡើយ ហើយថា ម្ចាស់ក្លឹបកំសាន្តក៏មិនបានណែនាំអោយនាងធ្វើបែបនឹងដែរ។ នាងសារភាពថា នាងធ្វើដូច្នេះដោយសារនាងស្រវឹង។ តារាបង្ហាញម៉ូតដ៏មានប្រជាប្រិយភាពរូបនេះ បាននិយាយថានាងសុំទោសចំពោះអ្វីដែលបានកើតឡើង ហើយបានបង្ហោះសារវីដេអូសុំទោសលើហ្វេសប៊ុកផងដែរ។ នាងOil ប្រាប់ថានាងនៅតែបន្តការងារជា DJ ប៉ុន្តែមិនអោយរឿងនេះកើតឡើងជាថ្មីម្តងទៀតឡើយ។

នាង Oil ជាកំពូលបង្ហាញម៉ូតដ៏មានប្រជាប្រិយភាពមួយរូបប្រចាំប្រទេសថៃ។ ឈ្មោះក្រៅរបស់នាង កើតឡើងពីរូបសាក់ស្នាមថើមនៅលើដើមទ្រូងរបស់នាង។ នាងចាប់ផ្តើមអាជីពជាតារាបង្ហាញម៉ូត Playboy Thailand ។

Leave a Reply

Your email address will not be published. Required fields are marked *