សឿ សុធារ៉ា ប្រាប់ពីមូលហេតុនាំឲ្យគ្រួសារត្រូវបែកបាក់

តារាសម្ដែង សឿ សុធារ៉ា បានបញ្ជាក់ពីមូលហេតុដែលនាំឲ្យគ្រួសាររបស់នាងត្រូវបែកបាក់ ពោលគឺកូនព្រាត់ឪពុក ប្រពន្ធព្រាត់ប្ដី គឺបណ្ដាលមកពីបញ្ហាលុយដុល្លារដែលបំផ្លាញគ្រួសារពួកគេឲ្យរលាយ។

តារាសម្តែងអ្នកនាង សឿ សុធារ៉ា អំឡុងមួយរយៈនេះហាក់មានរឿងរ៉ាវអាប់អួផ្ទួនៗគ្នាទាំងជីវិតស្នេហា និងរឿងរ៉ាវជំពាក់បំណុលគេជាដើម។ ប៉ុន្តែអ្វីដែលគេកាន់តែចាប់អារម្មណ៍ទៀតកាលពីប៉ុន្មានខែកន្លងមកនេះ គឺអ្នកនាង សឿ សុធារ៉ា បានប្រកាសចែកផ្លូវគ្នាជាមួយស្វាមីលោក សាពូន មីដាដា ក្រោយរួមរស់ជាមួយគ្នាអស់រយៈពេល ១៥ឆ្នាំ ដោយបន្សល់ទុកនូវចំណងដៃកូនពីរនាក់។

យ៉ាងណាក្រោយតែពីបានចែកផ្លូវគ្នាជាមួយស្វាមីបានរយៈស្រាប់តែពេលនេះ អ្នកនាង សឿ សុធារ៉ា បានបញ្ជាក់មូលហេតុមួយចំនួន ដែលនាំឲ្យគ្រួសារដ៏មានសុគង្គលមួយដែលនាងខិតខំកសាងឡើកយ៉ាងលំបាកជាមួយសា្វមីអស់រយៈពេល១៥ឆ្នាំ បែរជាត្រូវរលាយត្រឹមតែមួយពង្រឹចភ្នែក ដោយកូន ត្រូវព្រាត់ឱពុក ប្រពន្ធព្រាត់ប្តី គ្រប់យ៉ាងត្រូវបានបំផ្លាញអស់គ្នាសល់ ដោយសារតែលុយដុលា្លរ។

នេះតើតាមខ្លឹមសាររបស់អ្នកនាងសឿ សុធារ៉ា ដែលបានសរសេររៀបរាប់នៅលើបណ្តាញសង្គមហ្វេសប៊ុកដែលមានឈ្មោះថា សឿ សុធារ៉ា តារាសម្តែងជើងចាស់រូបយ៉ាងលើកឡើងដូច្នេះថា “ កូនៗត្រូវព្រាត់ឱពុក ប្រពន្ធព្រាត់ប្តី ព្រាត់គ្រាន់តែលុយដុល្លា បំផ្លាញយើងអោយរលាយ សច្ចៈភាព គុណធម៏ មេត្តាធម៏ សុជីវធម៏”។

យ៉ាងណាដំណឹងនេះ បានធ្វើឲ្យមហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនមានការភ្ញាក់ផ្អើលគ្រប់គ្នាក្រោយអ្នកនាង សឿ សុធារ៉ា ទម្លាយបែបនេះ ដោយអ្នកខ្លះស្ទើតែមិនជឿទេថា ដោយសារតែ បញ្ហាលុយ ទើបធ្វើឲ្យក្រុមគ្រួសាររបស់នាង ដែលខំសាង ចំណងស្នេហ៍រយៈពេល ១៥ ឆ្នាំ និង លោក សាពូន មីដាដា ត្រូវដើរដល់ផ្លូវបំបែក ដោយបន្សលត្រឹមស្នាកស្នាមអនុស្សាខំសាងរួមគ្នា និងកូនៗត្រូវព្រាត់ឱពុក ប្រពន្ធព្រាត់ប្តី បែបនេះសោះ។

គួររម្លឹកថាអ្នកនាង សឿ សុធារ៉ា និងលោក សាពូនមី ដាដា បានសម្រេចដឹកដៃគ្នាចូលរោងការនៅអំឡុងឆ្នាំ ២០០៩ ដែលទទួលបានចំណងដៃកូនស្រីច្បងអាយុ ១១ ឆ្នាំ និងកូនប្រុសអាយុជាង ៤ ឆ្នាំ។ប៉ុន្តែឥឡូវស្រាប់តែចំណងស្នេហានេះ ត្រូវដើរដល់ផ្លូវបែកបាក់ទាំងភ្ញាក់ផ្អើល៕

Leave a Reply

Your email address will not be published. Required fields are marked *