ក្រុមអ្នកគាំទ្រសរសើរតារាចម្រៀង YoonA ក្រុម Girls’ Generation ស្រស់ស្អាតពេលឡើងទម្ងន់

សម្រាប់ឧស្សាហកម្មសិល្បៈភាពយន្ត មានការយកចិត្តទុកដាក់ខ្ពស់ទៅលើរូបរាង និងទម្ងន់ដងខ្លួនរបស់តារាសិល្បៈ ជាពិសេសកាន់តែតឹងតែងទៅទៀត ប្រសិនបើស្ថិតនៅក្នុងឧស្សាហកម្មសិល្បះកូរ៉េ K-pop ។

មហាជន តែងតែកត់ចំណាំទៅលើរូបរាង ការឡើងទម្ងន់ ស្រកទម្ងន់ និងការកែសម្ផស្សរបស់ក្រុមតារាសិល្បៈល្បីៗ ហើយតែងតែរិះគន់ឥតស្ទាក់ស្ទើរឥតសំចៃមាត់ឡើយ ទៅលើរូបរាងតារាសិល្បៈទាំងអស់នោះ។ ទាំងនេះហើយជាសម្ពាធមួយដែលតារា K-pop កូរ៉េ តែងតែរក្សាទម្ងន់រាងកាយ។ ទោះយ៉ាងណាក៏ដោយ ភាគច្រើនទៅហើយដែលការស្រកទម្ងន់របស់តារាសិល្បៈ ជាសញ្ញាណរឿងល្អសម្រាប់តារាសិល្បៈ ជាជាងការឡើងទម្ងន់។

ប៉ុន្តែកាលពីពេលកន្លងទៅ តារាចម្រៀងស្រីនាង YoonA ក្រុមចម្រៀងដ៏ល្បីឈ្មោះ Girls’ Generation ស្រកទម្ងន់ ហើយមើលទៅស្គមខ្លាំង ដែលធ្វើអោយក្រុមអ្នកគាំទ្រមានការបារម្ភខ្លាំងពីសុខភាពរាងកាយរបស់តារាចម្រៀងរូបនេះ។ វិលត្រលប់ទៅឆ្នាំ២០០១៤វិញ តារាចម្រៀង YoonA ស្រកទម្ងន់ខ្លាំងធ្វើអោយក្រុមអ្នកគាំទ្របារម្ភ។ ប៉ុន្តែពេលវេលាក្រោយមក គេឃើញថា YoonA ចាប់ផ្តើមឡើងទម្ងន់យឺតៗ ហើយរក្សាបាននូវរូបរាងមានសុខភាពល្អ។

ថ្មីៗនេះ ក្រោយពីក្រុមអ្នកគាំទ្របានចែករំលែករូបភាពប្រៀបធៀបរបស់ YoonA កាលពីពេលកន្លងទៅនិងបច្ចុប្បន្ន ហើយក៏នាំអោយមានការចាប់អារម្មណ៍ពីការឡើងទម្ងន់របស់YoonA ។

តារាចម្រៀង YoonA មើលទៅនាងហាក់ឡើងទម្ងន់បានបន្ថែមទៀត ទើបបានមើលទៅនាងកាន់តែមានសុខភាពកាន់តែល្អប្រសើរជាងពេលមុន។ ក្រុមអ្នកគាំទ្រតារាចម្រៀងរូបនេះជាច្រើននាក់ បានពេញចិត្តនូវរូបរាងឡើងទម្ងន់របស់តារាចម្រៀង YoonA ។ ពួកគេនាំគ្នានិយាយថា YoonA ហាក់ដូចឡើងទម្ងន់ប៉ុន្តែនាងមើលទៅមានសុខភាពល្អជាងពេលណាៗទាំងអស់។ ចំណែកខ្លះទៀតខំមិនថា នាងមិនធាត់លើសទម្ងន់ឡើយនាងស្រស់ស្អាតខ្លាំងណាស់។ ចំណែកខ្លះទៀតខំមិនថា នាងស្អាតណាស់៕

Leave a Reply

Your email address will not be published. Required fields are marked *