តារាស្រីហូលីវូតAmber Heardត្រូវលក់ផ្ទះក្រោយចាញ់ក្តីអតីតស្វាមីប្រាក់សំណងរាប់លានដុល្លារ

តារាស្រីល្បីឈ្មោះប្រចាំពិភពសិល្បៈហូលីវូតអាមេរិកនាង Amber Heard តាមសារព័ត៌មានបរទេសasiaone បានអោយដឹងថា នាងបានលក់ផ្ទះរបស់នាងនៅរដ្ឋCalifornia បន្ទាប់ពីចាញ់ក្តីក្តាំអស់ទឹកប្រាក់រាប់លានដុល្លារអាមេរិកជាមួយនិងលោកJohnny Depp ជាអតីតស្វាមី និងជាតារាភាពយន្តហូលីវូតដូចគ្នា។

តួឯកស្រីក្នុងភាពយន្តរឿង Aquamanវ័យ៣៦ឆ្នាំរួបនេះបានចំណេញប្រាក់ក្នុងចំនួន500,000 (៥សែន)ដុល្លារអាមេរិកពីការលក់លំនៅដ្ឋានរបស់នាងតម្លៃ១,០៥លានដុល្លារអាមេរិក។

សារព័ត៌មាន TMZ បានអោយដឹងថា នាងAmber Heard បានទិញផ្ទះនេះនៅឆ្នាំ២០១៩ គឺទិញនៅមុនពេលផ្ទុះជំងឺឆ្លងរាលដាលកូវីដ១៩។ ហើយចាប់តាំងពីពេលនោះមក តម្លៃអចលនទ្រព្យនៅតំបន់ដែលនាងទិញបានឡើងថ្លៃ។

គួររំលឹកថាតារាសម្ដែង Johnny Deppបានប្ដឹងទាមទារប្រាក់សំណង ៥០លានដុល្លារ ពីតារាសម្ដែង Amber Heard បន្ទាប់ពីរូបនាងបាននិយាយបង្ខូចកេរ្តិ៍ឈ្មោះរបស់លោកទាក់ទងនឹងការប្រើអំពើហិង្សាក្នុងគ្រួសារ។ ក្រោយទទួលបានពាក្យបណ្ដឹងពីអតីតស្វាមី Amber Heard ក៏បានប្ដឹងបកវិញដោយទាមទារប្រាក់ចំណង ១០០លានដុល្លារ ប៉ុន្តែក្រោយឆ្លងកាត់ការកាត់ក្ដីអស់រយៈពេល៦ខែ ចៅក្រមបានសម្រេចឲ្យ Johnny Depp ជាអ្នកឈ្នះក្ដី និងបង្គាប់ឲ្យ Amber Heard សងប្រាក់សំណង ១០លានដុល្លារទៅកាន់អតីតស្វាមីផងដែរ។ តារាស្រីនាង Amber Heard ធ្លាប់បាននិយាយថា នាងគ្មានប្រាក់ច្រើនម្លឹងសងសំណងទៅអោយលោក Johnny Depp ជាអតីតស្វាមីឡើយ។

Leave a Reply

Your email address will not be published. Required fields are marked *