តារាបាល់ទាត់ Neymar បង្ហាញចិត្តស្រឡាញ់បទចម្រៀង “Pink Venom” ក្រុម BLACKPINK

តារាបាល់ទាត់លំដាប់ពិភពលោក Neymar ឬមានឈ្មោះដើមពេញ Neymar da Silva Santos Júnior (កើតខែកុម្ភៈឆ្នាំ1992) បង្ហាញខ្លួនជាអ្នកគាំទ្រម្នាក់របស់បទចម្រៀង «Pink Venom» ដែលជាបទថ្មីបំផុតរបស់ក្រុមចម្រៀងនារីកូរ៉េBLACKPINK ជាបទចម្រៀងដែលទទួលបានការចាប់អារម្មណ៍ខ្លាំងទាំងក្រុមអ្នកគាំទ្រកីឡាបាល់ទាត់ និងក្រុមអ្នកគាំទ្រចម្រៀងKpop។

កាលពីសប្តាហ៍កន្លងទៅ កីឡាករបាល់ទាត់ប្រេស៊ីល លោក Neymar បានប្រើប្រាស់បណ្តាញសង្គមអនឡាញ Twitter បង្ហាញក្តីស្រឡាញ់ពេញចិត្តរបស់លោកចំពោះបទចម្រៀង “Pink Venom,” របស់ក្រុមBLACKPINK ។

ភ្ជាប់ជាមួយlink វីដេអូបទចម្រៀង ហើយនិង tag ទៅ BLACKPINK ឃើញថា កីឡាករបាល់ទាត់ Neymar បានសរសេរថា “I like this #PINKVENOM.” ឬមានន័យថា«ខ្ញុំចូលចិត្តPINKVENOM»។

Neymar មិនមែនតែជាកីឡាករបាល់ទាត់ម្នាក់ដែលស្រឡាញ់ពេញចិត្តបទចម្រៀង “Pink Venom” តែម្នាក់ប៉ុណ្ណោះទេនៅពេលឥឡូវនេះ ប៉ុន្តែបទចម្រៀងមួយបទនេះបានស្ថិតនៅកំពូលតារាងបទចម្រៀងនៅទូទាំងពិភពលោក ហើយជាបទចម្រៀងមួយដែលទទួលបានការទស្សនាច្រើនជាង៨០លានដងនៅលើបណ្តាញYouTube ក្នុងពេលត្រឹមតែ២១ម៉ោង។ បំបែកបានកំណត់ត្រាថ្មីសម្រាប់ក្រុមចម្រៀងស្រីនៅក្នុងប្រវត្តិសាស្ត្របទចម្រៀងទទួលបានការទស្សនាច្រើនបំផុតក្នុងរយៈពេលខ្លីលើបណ្តាញYouTube ។

ពេលវេលាលើកនេះ បទចម្រៀងថ្មី Pink Venom មិនត្រឹមតែផ្ទុះការចាប់អារម្មណ៍ខ្លាំងពីក្រុមអ្នកគាំទ្រចម្រៀងKpop ប៉ុណ្ណោះទេ ប៉ុន្តែជាបទថ្មីដែលទទួលបានការចាប់អារម្មន៍ខ្លាំងពីសំណាក់ក្រុមអ្នកគាំទ្រខាងបាល់ទាត់នៅជុំវិញពិភពលោកផងដែរ។

រីឯមូលហេតុក៏ព្រោះថា តារាចម្រៀងស្រីនាង Jennie ពាក់អាវរបស់ក្រុមកីឡាករបាល់ទាត់ Manchester United។ និងក៏ព្រោះថា ក្រុមកីឡាករបាល់ទាត់ Manchester United ត្រូវបានគេយកទៅនិយាយចំអកលេងសើចពាសពេញពិភពលោក នៅពេលពួកគេជាប់លំដាប់ថ្នាក់ទី១រាប់ពីបាតតារាងមកវិញនៅលើតារាងក្រុមបាល់ទាត់ English Premier League ។

ស្របពេលដែល Manchester United (MU) ស្ថិតនៅក្នុងពេលវេលាមិនល្អសោះឡើយ ទាំងការលែងបាល់ និងបញ្ហាផ្ទៃក្នុង ដូច្នេះក្រុមអ្នកគាំទ្របាល់ទាត់ជាច្រើនបាននិយាយកំប្លែងលេងថា «ប្រហែលជា Jennie គឺជាអ្នកសង្រ្គោះ Manchester United (MU) មិនមែនជាគ្រូបង្វឹក ឬជាកីឡាកររូបណានោះឡើយ»៕

Leave a Reply

Your email address will not be published. Required fields are marked *