អ្នកនិពន្ធបទភ្លេង បទ «ដាច់ឆ្នាំសល់អ្វីខ្លះ» ជូនឧកញ៉ា ខេមរៈ សិរីមន្ដ ទម្លាយអារម្មណ៍ពិត ក្រោយបទនេះទទួលបានការគាំទ្រខ្លាំងពីសំណាក់មហាជន
ថ្មីៗនេះ បន្ទាប់ពីបទចម្រៀង «ដាច់ឆ្នាំសល់អ្វីខ្លះ» របស់កំពូលតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ដ ចេញជាផ្លូវការភ្លាម គឺមានការគាំទ្រខ្លាំងពីសំណាក់មហាជនទាំងក្នុង និងក្រៅប្រទេស ដោយបទចម្រៀងមួយបទនេះ បានរៀបរាប់ពីឆាកជីវិតនៃការតស៊ូរបស់កម្មករប្រមូលសំរាមម្នាក់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារយ៉ាងខ្លាំង ប៉ុន្ដែមិនសូវអ្វីសោះទាំងលុយនិងមិត្ដភាព ក៏គ្មាន។ ក្រោយពីបទចម្រៀងដែលរៀបរាប់ពីជីវិតនៃការតស៊ូនេះទទួលបានការគាំទ្រយ៉ាងខ្លាំងដូចទឹកបាក់ទំនប់ពីសំណាក់មហាជន លោក យួន សោភ័ណ្ឌ ដែលជាអ្នកនិពន្ធបទភ្លេងដ៏លេចធ្លោមួយរូបនៅក្នុងផលិតកម្ម Galaxy Navatra បានទម្លាយពីអារម្មណ៍ពិត ថាលោកពិតជារំភើប...
ឈឺចិត្តនឹងពាក្យថាទៅណាមិនច្រឡំគេ! កុយ អេនណា ទៅបំផុសគំនិតដល់គំនរសំរាមទាំងយប់
ពីមួយថ្ងៃទៅមួយថ្ងៃ កុយ អេនណា កាន់តែបង្ហាញភាពលេចធ្លោរបស់ខ្លួន និងកំពុងក្លាយជាគ្រាប់ពេជ្រក្នុងចិត្តអ្នកគាំទ្រ កាន់តែស្រលាញ់ចូលចិត្តរូបនាងកាន់តែខ្លាំង ខណៈដែលមួយរយៈពេលចុងក្រោយនេះ គេតែងឃើញ កញ្ញា កុយ អេនណា បង្ហាញនូវ concept ថ្មីប្លែកៗពាក់ព័ន្ធជាមួយវប្បធម៌ វិស័យទេសចរណ៍ និងបរិស្ថានជាដើម ។ សកម្មភាពទាំងនេះរបស់ កញ្ញា កុយ អេនណា ទទួលបានការសាទរយ៉ាងច្រើន ពីមហាជននៅលើបណ្ដាញសង្គម ដែលពួកគេយល់ថាជាសកម្មភាពគំរូក្នុងនាមជាសិល្បករម្នាក់...
សមជាតារារ៉េបជូរមុខ! វណ្ណដា អាចជាសិល្បករខ្មែរតែម្នាក់គត់ល្បីរន្ទឺខ្លាំង មានអ្នកស្ដាប់បទចម្រៀងរហូតជាង១៧០ប្រទេស
តារាចម្រៀងរ៉េបលំដាប់ជួរមុខរបស់កម្ពុជាលោក ម៉ាន់ វណ្ណដា កាលពីយប់មិញនេះបានបង្ហោះសំណេរគួរឱ្យចាប់អារម្មណ៍មួយនៅលើបណ្ដាញសង្គម ដោយលោកបានចាត់ទុកថាសម្រាប់ឆ្នាំ២០២៤នេះ មានរឿងរ៉ាវដែលមិននឹកស្មានដល់ជាច្រើនបានកើតឡើងសម្រាប់រូបលោក ជាពិសេសគឺសម្មិទ្ធិផលក្រោយបានឡើងសម្តែងលើកឆាកធំៗជាច្រើននៅតាមបណ្តាលប្រទេសប៉ែកអ៊ឺរ៉ុប និងព្រឹត្តិការណ៍អូឡាំពិក២០២៤ នៅប៉ារីស ប្រទេសបារាំងជាដើម ។ វណ្ណដា ដែលបានបង្ហោះនៅលើកបណ្តាញសង្គមលោក បានសេសេរៀបរាប់ថា ២០២៤ ជាឆ្នាំមួយដែលមានរឿងនឹកស្មានមិនដល់ជាច្រើនបានកើតឡើង ខ្ញុំបានចាប់ផ្តើមឆ្នាំនេះជាមួយអ្នកគាំទ្រទាំងអស់ ដោយបានចេញចម្រៀងជាមួយសិល្បករដែលមានសមត្ថភាពជាច្រើន ហើយក៏មានបទចូលឆ្នាំខ្មែរដែលឥឡូវនេះនៅតែកំពុងទទួលបានគាំទ្រយ៉ាងខ្លាំងក្លាពីបណ្តាប្រទេសនានានៅអាស៊ី ។ វណ្ណដា បានបញ្ជាក់ទៀតថា៖ លោកបានឡើងសម្តែងនៅឆាកធំៗនៅក្រៅប្រទេសជាច្រើនដូចជា Sabaidee...
អបអរ! បវរកញ្ញាកម្ពុជាកញ្ញា ផន ស្រីពី ចូលដល់ TOP22 Miss Intercontinental 2024 នៅអេហ្ស៊ីប អ្នកគាំទ្រចាត់ទុកថាជាការលើកមុខមាត់វិស័យវរកញ្ញាជាតិមួយកម្រិតទៀត
អ្នកគាំទ្រវិស័យបវរកញ្ញានៅកម្ពុជា ជាពិសេសអ្នកគាំទ្ររបស់កញ្ញា ផន ស្រីពី កាលពីយប់មិញនេះបានបង្ហាញក្ដីរំភើបជាមួយនឹងការសាទរពេញបណ្ដាញសង្គម បន្ទាប់ពី Miss Intercontinental Cambodia រូបនេះឈានចូលដល់ TOP22 នៃកម្មពិធី Miss Intercontinental 2024 ដែលធ្វើឡើងនៅប្រទេសអេហ្សីប ។ បើទោះបីជាមិនអាចចូលដល់TOP10 ឬឱ្យល្អជាងនេះ ប៉ុន្តែការអាចប្រជែងចូលដល់TOP22របស់បវរកញ្ញាវ័យក្មេងរបស់កម្ពុជាកញ្ញា ផន ស្រីពី ត្រូវបានគេចាត់ទុកថា ជាសម្មិទ្ធិផលមួយគួរឱ្យសាទរ...
កំពូលតារាចម្រៀង ព្រាប សុវត្ថិ ចាត់ទុកមតិមហាជនលើបទ សែកមន្ដ ជាការស្ថាបនាដើម្បីសិល្បៈកម្ពុជា
បើទោះបីជាមួយរយៈចុងក្រោយនេះមានមតិជាច្រើនបានវែកញែក និងរិះគន់ទៅលើបទ សែនមន្ដ រហូតត្រូវលុបកែតម្រូវជាថ្មីឡើងវិញក្ដី ប៉ុន្តែកំពូលតារាចម្រៀងឧកញ៉ា ព្រាប សុវត្ថិ មិនត្រឹមតែមិនមានប្រតិកម្ម ឬឆ្លើយតបប៉ុណ្ណោះទេ ពោលគឺថែមទាំងបានគិតទៅលើមតិទាំងនោះជារឿងវិជ្ជមាន និងចាត់ទុកមតិរិះគន់ទាំងនោះថា ជាការស្ថាបនាដើម្បីសិល្បៈកម្ពុជា ។ ពិតណាស់កាលល្ងាចមិញនេះអ្នកលេងបណ្ដាញសង្គមមានការចាប់អារម្មណ៍ជាខ្លាំង បន្ទាប់ពីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកផលិតកម្មហ្គាឡាក់ស៊ីណាវ៉ាត្រា បានប្រកាសឱឱ្យអ្នកគ្រប់គ្រងផលិតកម្ម និងអ្នកដឹកនាំលុបMVបទ សែកមន្ត ដែលមានអ្នកទស្សនាជាង៤លានដងនៅលើយូរធូប Cam Pop...
កូនស្រីតារាចម្រៀងលោក ហួរ ឡាវី កញ្ញា វី ឌីណែត លេងមួយក្បាច់ធ្វើឱ្យផ្អើលអ្នកគាំទ្រ
កាលពីពីរថ្ងៃមុននេះនៅលើបណ្ដាញសង្គមមានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីតារាចម្រៀងកញ្ញា វី ឌីណែត ដែលគេស្គាល់ថាជាកូនស្រីបន្តវេនរបស់តារាចម្រៀងជើងចាស់ចាស់រហស្សនាមអធិរាជសំនៀងស្អកលោក ហួរ ឡាវី បង្ហាញរូបភាពដូចមានផ្ទៃពោះ ។ ពិតណាស់កន្លងមកគេដឹងយ៉ាងច្បាស់ថា អតីតតារាចម្រៀងហង្សមាសរូបនេះមិនទាន់រៀបការ ឬមានស្វាមីឡើយ ប៉ុន្តែស្រាប់តែសុខៗ វី ឌីណែត ទម្លាយរូបភាពពិនិត្យផ្ទៃពោះបង្ហាញសញ្ញា Positive ដែលបញ្ជាក់ថាកំពុងមានផ្ទៃពោះ ធ្វើឱ្យអ្នកគាំទ្រ ពិសេសអ្នកប្រើប្រាស់បណ្ដាញសង្គមមានការងឿងឆ្ងល់ មិនតែប៉ុណ្ណោះមានបណ្ដាញសង្គមជាច្រើនបានយកទៅផ្សព្វផ្សាយអបអរព្រោងព្រាតថែមទៀតផង ។ បើទោះជាយ៉ាងណាមកដល់ពេលនេះកញ្ញា...
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាឲ្យអ្នកគ្រប់គ្រង Galaxy Navatra និងដឹកនាំផលិត លុបបទ«សែកមន្ត» ដើម្បីកែសម្រួលនិងកាត់ប្លង់តុក្កតាឡាប៊ូប៊ូចេញ
អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា អគ្គនាយកក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា គ្រុប បានសម្រេចបញ្ជាឱ្យអ្នកគ្រប់គ្រងផលិតកម្ម និងលោក Jonathan លុបវីដេអូ(MV) បទ«សែកមន្ត» ចេញពី channel Cam pop ដែលជា channel បុត្រសម្ព័ន្ធរបស់ Galaxy Navatra ។ ជាមួយគ្នានេះ អ្នកឧកញ៉ា...
Teaser MV ខ្លីរបស់ឧកញ៉ា ខេមរៈ សិរីមន្ត កំពុងផ្ទុះការគាំទ្រខ្លាំង
MV ថ្មីរបស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ដ បានកំពុងតែទទួលបានការចាប់អារម្មណ៍ និងការគាំទ្រខ្លាំងពីសំណាក់អ្នកគាំទ្រ បើទោះបីជាបទចម្រៀងនេះទើបតែបញ្ចេញ Teaser ខ្លីត្រឹមតែប៉ុន្មាននាទីក៏ដោយ ។ ពិតណាស់ដូចដែលប្រិយមិត្តបានដឹងហើយមួយរយៈពេលចុងក្រោយនេះ កំពូលតារាចម្រៀង ខេមរៈ សិរិមន្ត បានចេញនូវបទចម្រៀងថ្មីជាបន្តបន្ទាប់នៅក្នុងផលិតកម្មហ្គាឡាក់ស៊ីណាវ៉ាត្រា ដើម្បីទាញប្រជាប្រិយភាព និងការគាំទ្រពីសំណាក់មហាជន និងយុវវ័យ ។ ជាពិសេសរាល់ បទចម្រៀងថ្មីៗកន្លងមកតាមការកត់សម្គាល់គឺបានផ្ទុះនូវការគាំទ្រផង និងការរិះគន់ផងពីសំណាក់មហាជនពោលគឺចាប់តាំងពីការចេញបទ «CALL ME...
រឿងយំលើឆាកMiss Mera Cambodia ខាត់ ស្រីច័ន្ទ ថាមិនមែន Drama ទេ តែមកពីមូលហេតុបែបនេះ
បន្ទាប់ពីត្រូវបានអ្នកលេងបណ្តាញសង្គមមួយចំនួននាំគ្នាវ៉េកញ៉ែក ពាក់ព័ន្ធជាមួយ កញ្ញា ខាត់ ស្រីច័ន្ទ ហៅ Kate Cat ដែលឃើញយំនៅលើកឆាត ក្នុងថ្ងៃប្រកួតវគ្គផ្តាច់ព័ត្រ្តកម្មវិធី Miss Mera Cambodia ដែលទើបនិងបញ្ចប់កាលពីពេលថ្មីៗនេះថាគឺជាសម្តែងធ្វើជាយំ ខណៈអ្នកខ្លះថាទំនងជាមានការសោកស្តាយ ចំពោះ កញ្ញា សូរ ពេជ្រវលក្ខណ៍ ដែលបានឈ្នះកមុដពីកម្មវិធី ។ យ៉ាងណាក្រោយពីបានឃើញមតិចំនួនបានលើកឡើងបែបវ៉ៃប្រហារមកលើកខ្លួនបែបនេះ មុននេះបន្តិច Kate...
ក្រុមហ៊ុន Khmer Beverage សហការជាមួយ Galaxy Navatra រៀបចំមហាព្រឹត្តិការណ៍ប្រគំតន្រ្តីខ្នាតយក្ស៊ បានមកដល់ក្រុងព្រះវិហារ ខេត្តព្រះវិហារ ២ថ្ងៃជាប់គ្នា នាចុងសប្តាហ៍នេះ ប្រជុំដោយកំពូលតារាល្បីៗ
មហាព្រឹត្តិការណ៍ប្រគំតន្រ្តីប្រចាំប្រទេស Exprez Tour Concert របស់ ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស សហការជាមួយផលិតកម្មGalaxy Navatra បានធ្វើដំណើរមកដល់ខេត្តព្រះវិហារហើយ ដោយ ការប្រគំតន្ត្រីខ្នាតយក្សមួយនេះ នឹងនាំយកកំពូលតារាចម្រៀងប្រចាំប្រទេសជាច្រើនដួង មកអង្រួនឆាក បង្កើតទស្សនីយភាពដ៏អស្ចារ្យ បម្រើអារម្មណ៍ពុកម៉ែបងប្អូន អាចចូលរួមទទួលយកភាពសប្បាយរីករាយ និងរាំលេងកម្សាន្ត ជាមួយនឹង ចង្វាក់ភ្លេងគ្រប់ស្ទាយ ព្រមទាំងបានជួបជាមួយអាយដលជាច្រើនដួងផងដែរ ។ វត្តមានកំពូលតារាចម្រៀងជាច្រើនរូបមានដូចជា កំពូលតារាចម្រៀងប្រចាំប្រទេស...