Billie Eilish
ប្រគំតន្ត្រីតារាចម្រៀងនាង Billie Eilish នៅសឹង្ហបុរីតម្លៃសំបុត្រ ១៣០$ មើលមិនឃើញឆាកតន្ត្រី
តារាចម្រៀងស្រីអាមេរិកវ័យក្មេងស្រស់ស្អាតមានឈ្មោះល្បីនាង Billie Eilish បានសម្តែងនៅលើឆាកប្រគំតន្ត្រីចំពោះមុខក្រុមអ្នកគាំទ្រយ៉ាងរំជើបរំជួលដល់ទៅ៣០,០០០នាក់(៣ម៉ឺននាក់) នៅពហុកីឡាដ្ឋានជាតិប្រទេសសឹង្ហបុរី នៅយប់ថ្ងៃទី២១សីហា។ អំឡុងពេលច្រៀងបទ Halley’s Comet តារាចម្រៀងអាមេរិកនាងBillie អាយុ២០ឆ្នាំ បានស្រែកហៅ «សន្តិសុខ»។ ហើយរឿងនេះក៏ត្រូវក្រុមអ្នកគាំទ្រដែលប្រើបណ្តាញTikTok លើកយកមកសួរអ្នកផ្សេងទៀតក្នុងបណ្តាញអនឡាញនេះ ថា ហេតុអ្វីបានជា Billie ស្រែក«សន្តិសុខ» ។ អ្នកប្រើបណ្តាញTikTok ផ្សេងទៀតតបថា ដោយសារមានអ្នកទៅមើលតន្ត្រីដួលសន្លប់ ព្រោះមនុស្សច្រើនគ្មានចន្លោះចំហរដែលអាចដកដង្ហើមបានងាយស្រួល។...