ឧកញ៉ា ខេមរៈ សិរីមន្ត ផ្តល់ជូនថវិការនិងសំភារៈខ្លះៗដល់រៀមច្បង ច័ន្ទ រិទ្ធមេធានី ដោះស្រាយជីវភាព !

ដោយមើលឃើញពីទុក្ខលំបាករបស់សិល្បកររៀមច្បង ច័ន្ទ រិទ្ធមេធានី បានធ្វើឱ្យកំពូលតារាចម្រៀងឧកញ៉ា ខេមរៈ សិរិមន្ត មានការអាណិតអាសូរជាខ្លាំង និងបានផ្តល់ជាថវិការ ព្រមទាំងសំភារៈខ្លះៗជូនដល់សិល្បកររៀមច្បង ដើម្បីដោះស្រាយបញ្ហាជីវភាព ។

ដូចមហាជនបានឃើញស្រាប់ហើយថា មួយរយៈពេលមុនអតីតារាសម្តែងរៀមច្បងលោក ច័ន្ទ រិទ្ធមេធានី បានប្រកាសថាខ្លួនមានជំងឺនិងស្វែងរកជំនួយដើម្បីដោះស្រាយជីវភាព ព្រោះខ្លួនមិនអាចចេញទៅរត់ផាស់អេបដូចមុនបានទេ ។ ទន្ទឹមនិងការប្រកួតសុំជំនួយបែបនេះក៏មានសប្បុរសជនមួយចំនួនបានជួយជាហូរហែ ក្នុងនោះកំពូលតារាចម្រៀងលោក ខេមរៈ សិរីមន្ត ក៏បានផ្តល់ជាថវិការនិងសំភារៈខ្លះៗជូនដល់លោក ច័ន្ទ រិទ្ធមេធានី ផងដែរ ។
កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត បានរៀបរាប់ប្រាប់ថា « ដោយក្តីគោរពស្រឡាញ់ចំពោះសិល្បកររៀមច្បង ច័ន្ទ រិទ្ធមេធានិ ដែលបងមានបញ្ហាសុខភាព និងបញ្ហាជីវភាព ប្អូនចូលរួមជូនថវិការ និង សំភារៈខ្លះៗជូនបង ដោយស្រាយបញ្ហាជីវភាពបានមួយរយៈដែរ បើបងប្អូនសិល្បៈករណាចង់ជួយគាត់អាចជួយបានក្នុងនាមជាខ្មែរដូចគ្នា » ។
បន្ទាប់ពីឃើញពីសកម្មភាពរបស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត បែបនេះ បានធ្វើឱ្យមហាជនជាច្រើនផ្ទុះការសរសើរនូវទង្វើរដ៏ល្អរបស់លោកចំពោះអ្នកមានជីវភាពខ្វះខាត ។


គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទី១នោះទេដែលកំពូលតារាចម្រៀងលោក ខេមរៈ សិរីមន្ត តែងតែលេចមុខនៅក្នុងការងារសប្បុរសធម៌និងជួយដល់សិល្បករដែលមានជីវភាពខ្វះខាត កន្លងមកលោកបានជួយសិល្បករជាច្រើនផ្សេងទៀតទៅតាមលទ្ធភាពដែលខ្លួនមាន ។ កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត នៅតែអះអាងថា លោកនឹងបន្តជួយដល់សិល្បករឬអ្នកដែលមានជីវភាពលំបាក ទៅតាមសមត្ថភាពរបស់ខ្លួនមាន ៕

Leave a Reply

Your email address will not be published. Required fields are marked *