មហាព្រឹត្តិការណ៍ប្រគំតន្រ្តីប្រចាំប្រទេស Dazz Tour Concert របស់ ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស សហការជាមួយផលិតកម្មGalaxy Navatra បានធ្វើដំណើរមកដល់ខណ្ឌកំបូល រាជធានីភ្នំពេញហើយ ដោយ ការប្រគំតន្ត្រីខ្នាតយក្សមួយនេះ នឹងនាំយកកំពូលតារាចម្រៀងប្រចាំប្រទេសជាច្រើនដួង មកអង្រួនឆាក បង្កើតទស្សនីយភាពដ៏អស្ចារ្យ បម្រើអារម្មណ៍ពុកម៉ែបងប្អូន អាចចូលរួមទទួលយកភាពសប្បាយរីករាយ និងរាំលេងកម្សាន្តជាមួយនឹង ចង្វាក់ភ្លេងគ្រប់ស្ទាយ ព្រមទាំងបានជួបជាមួយអាយដលជាច្រើនដួងផងដែរ ។
វត្តមានកំពូលតារាចម្រៀងជាច្រើនរូបមានដូចជា កំពូលតារាចម្រៀងប្រចាំប្រទេស លោក ព្រាប សុវត្ថិ, លោក ខេម, លោក ខាន់ ជេមស៌ និងតារាចម្រៀងជាច្រើនរូបទៀត រួមមាន លោក គូម៉ា, លោក Tempo Tris, លោក សុវត្ថិ សិរីវុឌ្ឍ, កញ្ញា L-D-A, លោក ជុំ លីណូ, លោក Raksa, កញ្ញា ធីតា ដាវីកា,លោក Vin Trapz, កញ្ញា សុខុម រចនា និងកំពូលតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត។
ការប្រគំតន្រ្តីនឹងចាប់ផ្ដើមនៅថ្ងៃទី18,19 ខែមករា ឆ្នាំ2025 នេះ ដែលមានទីតាំងនៅ ដីឡូត៍ក្រវាត់ក្រុងទី3 ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ចាប់ពីម៉ោង 7យប់ ដល់ម៉ោង11យប់។
ក្រៅពីការប្រគំតន្ត្រី របស់តារាចម្រៀង ដែល បានរៀបរាប់ខាងលើក៏មានអមមកជាមួយការសម្ដែងshowពិសេសៗ ដើម្បីបង្កើនភាពសប្បាយរីករាយ នៅលើឆាកតន្រ្តីដ៏ធំសម្បើម បច្ចេកទេសSoundទំនើបចុងក្រោយ និងភ្លើងចម្រុះពណ៌ដ៏អស្ចារ្យ ដែលមិនធ្លាប់មានពីមុន។ ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ បងប្អូនអាចចូលរួមដោយសេរី ៕



https://t.me/s/officials_pokerdom/3567
I don’t think the title of your article matches the content lol. Just kidding, mainly because I had some doubts after reading the article. https://www.binance.info/register?ref=IXBIAFVY