មហាព្រឹត្តការណ៍ប្រគំតន្រ្តីGanzberg Premium Idol Tour Concert សហការជាមួយផលិតកម្មដ៏ធំ Galaxy Navatra បានធ្វើដំណើរមកដល់ខេត្តកំពត ហើយនៅសប្ដាហ៍នេះ ដើម្បីអបអរសាទរ ពិធីបុណ្យសមុទ្រលើកទី១១ ដោយ ការប្រគំតន្ត្រីដ៏ធំសម្បើមមួយនេះ នឹងនាំយកកំពូលតារាចម្រៀងប្រចាំប្រទេសជាច្រើនដួង មកអង្រួនឆាក បង្កើតទស្សនីយភាពដ៏អស្ចារ្យ បម្រើអារម្មណ៍ពុកម៉ែបងប្អូន អាចចូលរួមទទួលយកភាពសប្បាយរីករាយ និងរាំលេងកម្សាន្ត ជាមួយនឹង ចង្វាក់ភ្លេងគ្រប់ស្ទាយ ព្រមទាំងបានជួបជាមួយអាយដលជាច្រើនដួងផងដែរ ។
ការប្រគំតន្រ្តីនឹងចាប់ផ្ដើមនៅថ្ងៃទី 13-14-15 ខែធ្នូ ឆ្នាំ២០២៤ នេះ ដែលមានទីតាំងនៅមាត់ព្រែកកំពត ក្រុងកំពត ខេត្តកំពត ចាប់ពីម៉ោង ០៦:០០ ល្ងាចតទៅ ។
កំពូលតារាចម្រៀងដែលនឹងចូលរួមច្រៀង មានដូចជា កំពូលតារាចម្រៀងប្រចាំប្រទេស លោក ព្រាប សុវត្ថិ លោក ខាន់ ជេមស៌ និងតារាចម្រៀងជាច្រើនរូបទៀតរួមមាន លោក Tempo Tris លោក សុវត្ថិ សិរីវុឌ្ឍ លោក Nak Fake លោក Young Spider កញ្ញា អេមមី កញ្ញា ឡុង លក្ខិណា, កញ្ញាThyda Davika លោក អនុស្សាវរីយ៍ King Chi , លោក KaKa លោក សុបិន លោក Zedes លោក Van Renh & Sopheap លោក Red King & Vega និងក្រុមកំប្លែងនាយក្រូច។
ក្រៅពីការប្រគំតន្ត្រី របស់តារាចម្រៀង ដែល បានរៀបរាប់ ខាងលើក៏មានអមមកជាមួយការសម្ដែងshowពិសេសៗ ដើម្បីបង្កើនភាពសប្បាយរីករាយ នៅលើឆាកតន្រ្តីដ៏ធំសម្បើម បច្ចេកទេសSoundទំនើបចុងក្រោយ និងភ្លើងចម្រុះពណ៌ដ៏អស្ចារ្យ ដែលមិនធ្លាប់មានពីមុន ។ ព្រឹត្តការណ៍ដ៏អស្ចារ្យនេះ បងប្អូនអាចចូលរួមដោយសេរី ៕



https://t.me/s/ef_beef
https://t.me/officials_pokerdom/3122
Your article helped me a lot, is there any more related content? Thanks!
Reading your article helped me a lot and I agree with you. But I still have some doubts, can you clarify for me? I’ll keep an eye out for your answers.