អាថ៌កំបាំងនៃការពង្រីកអាជីវកម្មរបស់អ្នកដឹកជញ្ជូនរហ័ស(Express)៖ ប្រាក់ចំណេញដែលសន្សំបានពីថ្លៃប្រេងម៉ាស៊ូតគឺគ្រប់គ្រាន់សម្រាប់ទិញ ZM5 ថ្មីមួយគ្រឿងទៀត!

ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ការទិញទំនិញតាមអនឡាញមានការកើនឡើងខ្លាំង ប៉ុន្តែប្រាក់ចំណេញរបស់ភ្នាក់ងារដឹកជញ្ជូនបែរជាថយចុះ ជាពិសេសក្នុងស្ថានភាពតម្លៃប្រេងម៉ាស៊ូតឡើងដល់ ៦៥៥០រៀលក្នុងមួយលីត្រ ដែលកាន់តែធ្វើឱ្យរឹតត្បិតដល់ប្រាក់ចំណេញក្នុងវិ ស័យដឹកជញ្ជូន បន្ថែមលើសពីនេះ ឡានដឹកជញ្ជូនរហ័សត្រូវឈប់រង់ចាំ និងធ្វើដំណើររាប់រយដងក្នុងមួយថ្ងៃ ដែលជាវិធីចំណាយប្រេងឥន្ធនៈច្រើនបំផុត ។

រថយន្តដឹកជញ្ជូនអគ្គិសនី ZM5 អាចផ្ទុកទំងន់បានដល់ទៅ ២.៥តោន របស់ក្រុមហ៊ុន ZO MOTOR មានតម្លៃប្រហាក់ប្រហែលនឹងរថយន្តប្រើប្រេងឥន្ធនៈ ប៉ុន្តែផ្តល់នូវអត្ថប្រយោជន៍ ស្នូលជាច្រើន ដែលជួយកាត់បន្ថយចំណាយប្រតិបត្តិការរបស់លោកអ្នកយ៉ាងពិតប្រាកដរួមមាន៖ វិមាត្ររថយន្ត៖ ប្រវែង5965មីលីម៉ែត្រ ទទឹង2100មីលីម៉ែត្រ កម្ពស់3150មីលីម៉ែត្រ និងអាចបំពាក់នូវទូដឹកទំនិញ ១៨ម៉ែត្រគូប (18m³) ដែលអាចឆ្លើយតបយ៉ាងល្អបំផុតចំពោះតម្រូវការដឹកជញ្ជូនទំនិញស្រាលៗតែមានទំហំធំ ។

សមត្ថភាពផ្ទុក៖ បំពាក់ដោយម៉ូទ័រដែលមានកម្លាំងខ្លាំង និង ប្រព័ន្ធចលករដែលបញ្ជូនចលនាបានយ៉ាងរហ័ស ហើយអាចដឹកទំនិញជាក់ស្តែងបានពី ៣ ទៅ ៤ តោនយ៉ាងងាយស្រួល សម្រាប់រាល់ការដឹកជញ្ជូនធុនធ្ងន់​ ។

ការសន្សំសំចៃ៖ ចំណាយលើថាមពលអគ្គិសនីក្នុងមួយគីឡូម៉ែត្រ គឺមានកម្រិតទាបជាងចំណាយលើប្រេងឥន្ធនៈរហូតដល់ ៥០% ដែលជួយកាត់បន្ថយចំណាយប្រតិបត្តិការប្រចាំថ្ងៃបានយ៉ាងច្រើនសន្ធឹកសន្ធាប់។

សាកល្បងគណនា​ទៅមើល៖ ក្នុងមួយឆ្នាំតើអ្នកចំណាយលើប្រេងម៉ាស៊ូត និង​ការដូរប្រេង​ម៉ាស៊ីនអស់ប៉ុន្មាន? ក្នុងរយៈពេល ២ ទៅ ៣ឆ្នាំ ប្រាក់ដែលអ្នកសន្សំបាន គឺគ្រប់គ្រាន់ សម្រាប់ទិញ ZM5 ថ្មីស្រឡាងមួយគ្រឿងទៀតយ៉ាងងាយស្រួល។ នេះគឺជាតក្កវិជ្ជានៃ “ឡានបង្កើតឡាន” ដ៏ពិតប្រាកដ!

សម្រាប់ភ្នាក់ងារដឹកជញ្ជូនដែលផ្តោតលើប្រសិទ្ធភាពជាចំបង ។ ក្រុមហ៊ុន ZO MOTORS បានដាក់ចេញនូវផែនការធ្វើឱ្យប្រសើរឡើងវិញនូវការគ្រប់គ្រង ដោយផ្តោតសំខាន់លើស្ដង់ដារជួសជុលឱ្យរួចរាល់ក្នុងរយៈពេល២៤ម៉ោង ។ យើងបានបង្កើតប្រព័ន្ធផ្គត់ផ្គង់គ្រឿងបន្លាស់   បីគោលដៅគឺ ឃ្លាំងរួម ឃ្លាំងសាខា និងឃ្លាំងផ្ទាល់ខ្លួន ដើម្បីត្រៀមបម្រុងគ្រឿងបន្លាស់ឱ្យបានច្បាស់លាស់ និងទាន់ពេលវេលា ។ សម្រាប់អតិថិជនធំៗដែលមានរថយន្តច្រើន  យើងបានផ្តល់ជូននូវ ដំណោះស្រាយសេវាកម្មតាមតម្រូវការ ដោយមានបុគ្គលិកជំនាញតាមដាន ការជួសជុលតាំងពីដើមដល់ចប់ ។ លើផ្នែកគោលការណ៍ធានាវិញ ZO MOTORS ផ្តល់ការធានាលើគ្រឿងបង្គុំស្នូល (អាគុយ ម៉ូទ័រ និងប្រព័ន្ធបញ្ជាអគ្គិសនី) រហូតដល់ ៥ ឆ្នាំ ឬ ២០ ម៉ឺនគីឡូម៉ែត្រ ព្រមទាំងផ្តល់ជូនការថែទាំលើកដំបូងដោយឥតគិតថ្លៃ និងការធានាលើ រថយន្តទាំងមូលរយៈពេល ១ ឆ្នាំ។ ការយកចិត្តទុកដាក់នេះ  មិនត្រឹមតែជួយសន្សំថ្លៃប្រេងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយសន្សំសំចៃពេលវេលា និងកម្លាំងពលកម្មយ៉ាងច្រើនសម្រាប់លោកអ្នកផងដែរ។

អាថ៌កំបាំងសម្រាប់ភ្នាក់ងារដឹកជញ្ជូនរហ័ស៖”ថវិកាដែលសន្សំបានពីថ្លៃប្រេង គឺគ្រប់គ្រាន់សម្រាប់ទិញរថយន្តអគ្គិសនី ZM5 ថ្មីមួយគ្រឿងទៀតបានយ៉ាងងាយ!”

ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់៖ Facebook : ZO MOTORS CAMBODIA (https://www.facebook.com/share/1HFEKe3p5u/?mibextid=wwXIfr)https://www.facebook.com/share/1HFEKe3p5u/?mibextid=wwXIfr

Tel : 0186398989(ចិន) 01865195555(ខ្មែរ)