លើកនេះ DAZZ CHARITY CONCERT លេងឈុតធំមិនធ្លាប់មាន កំពួលតារាចម្រៀងល្បីៗនឹងទៅអង្រួនឆាកតន្រ្តីនៅទឹកដីបាត់ដំបង !

នៅបំណាច់ខែ កុម្ភៈ ឆ្នាំ ២០២៦ នេះ ព្រឹត្តិការណ៍ប្រគំតន្រ្តី DAZZ CHARITY CONCERTសុំលេងឈុតធំហើយ ដើម្បីជាកាដូជូនអ្នកគាំទ្រមុនដាច់ខែ ដោយជួបសុទ្ធតែជាមួយកំពូលតារាចម្រៀងល្បីៗប្រចាំនៅក្នុងផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា ។

ពីមួយសប្តាហ៍ទៅមួយសប្តាហ៍ព្រឹត្តិការណ៍ប្រគំតន្រ្តី DAZZ CHARITY CONCERTតែងតែរកអ្វីដែលថ្មីប្លែកដើម្បីចែករំលែកជូនបងប្អូនទស្សនានិងរាំកម្សាន្តសប្បាយរីករាយសម្រាប់ចុងសប្តាហ៍នេះកាន់តែពិសេសជាងសប្តាហ៍មុនៗទៅទៀត ដោយ DAZZ CHARITY CONCERT ត្រៀមលេងឈុតធំដើម្បីធ្វើឱ្យកក្រើកតន្រ្តីតែម្តង ជាក់ស្តែងនៅថ្ងទី២៨ ខែ កុម្ភៈ ឆ្នាំ ២០២៦ ជួបជាមួយ កំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ , លោក ខាន់ ជេមស៌ , លោក សុវត្ថិ មុនីវណ្ណ និង លោក សុវត្ថិ សិរីវុឌ្ឍ ជាដើម…។ ដោយឡែកនៅថ្ងៃទី០១ ខែ មីនា ឆ្នាំ ២០២៦ ជួបជាមួយកំពូលតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត , កញ្ញា តន់ ចន្ទសីម៉ា , អ្នកនាងខាត់ សួស្តី ព្រមទាំងតារាចម្រៀងវ័យក្មេងជាច្រើនរូបទៀត ។

គួរបញ្ជាក់ផងដែរថា សម្រាប់ការការប្រគំតន្រ្តី DAZZ CHARITY CONCERT នៅចុងសប្តាហ៍នេះនឹងរៀបចំឡើងរយៈពេលពីរថ្ងៃជាប់គ្នានៅភូមិរាមតន់ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។ កុំភ្លេចចូលរួមទស្សនាការប្រគំតន្រ្តី DAZZ CHARITY CONCERTដោយសេរី ជាពិសេសបានជួបជាមួយ Idol នៅក្នុងចិត្ត និងបានរាំលេងកម្សាន្តជុំគ្នាបង្កើនទំនាក់ទំនងផងដែរ ។ DAZZ Charity Concert គឺជាព្រឹត្តិការណ៍ប្រគំតន្រ្តីធំមួយ រៀបចំឡើងដើម្បីចូលរួមផ្សព្វផ្សាយពីសិល្បៈតន្ត្រី និងបន្តបើកឱកាសការងារដល់សិល្បករ-សិល្បការិនី និងរក្សាចរន្តសេដ្ឋកិច្ចឱ្យកាន់តែរឹងមាំ ។ តន្រ្តី ១ពាន់លានរៀលដើម្បីសប្បុរសធម៌ ។ ។ DAZZ Charity Concert ថាមពលនៃសំឡេងខ្មែរតែមួយ ៕