បន្ទាប់ពីជួបជាមួយបងប្អូននៅខាងភូមិភាគឦសានរួច ព្រឹត្តិការណ៍ប្រគំតន្រ្តី GANZBERG PREMIUM IDOL TOUR CONCERT នឹងបន្តដំណើរទៅខេត្តក្រចេះជាបន្តទៀតនៅចុងសប្តាហ៍នេះតាមសំណូមពរ ដើម្បីជួបជាមួយពុកម៉ែបងប្អូននៅខាងខេត្ត ក្រចេះវិញម្តង ដោយជួបជាមួយកំពូលតារាចម្រៀងល្បីៗនៅក្នុងផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា ។
![]()
ព្រឹត្តិការណ៍ប្រគំតន្រ្តី GANZBERG PREMIUM IDOL TOUR CONCERT នៅតែបន្តស្វែងរកអ្វីដែលថ្មី ប្លែក ដើម្បីចែរករំលែកភាពសប្បាយរីករាយទៅកាន់ពុកម៉ែបងប្អូនទូទាំងប្រទេស ដោយពេលនេះ GANZBERG PREMIUM IDOL TOUR CONCERT នឹងទៅដល់ទឹកដីខេត្ត ក្រចេះ តាមសំណូមពររបស់បងប្អូនហើយ ។ សម្រាប់ការប្រគំតន្រ្តី GANZBERG PREMIUM IDOL TOUR CONCERT នៅចុងសប្តាហ៍នេះនឹងរៀបចំឡើងនៅថ្ងៃទី ០៦ ខែ កុម្ភៈ ឆ្នាំ ២០២៦ នៅ វិមាន២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ដោយមានការចូលរួមសម្តែងនិងច្រៀងពីកំពូលតារាចម្រៀងល្បីៗជាច្រើនដូចជា លោក ព្រាប សុវត្ថិ , លោក ខាន់ ជេមស៌ , កញ្ញា តន់ ចន្ទសីម៉ា និងតារាចម្រៀងវ័យ ក្មេងជាច្រើនរូបទៀត ដែលត្រៀមនឹងមកអង្រួនឆាកតន្រ្តី GANZBERG PREMIUM IDOL TOUR CONCERT ឱ្យកក្រើកជាថ្មីម្តងទៀត ។

រីករាយជាមួយព្រឹត្តិការណ៍ប្រគំតន្រ្តី GANZBERG PREMIUM IDOL TOUR CONCERT ដើម្បីទទួលបាននូវចំណីចក្ខុថ្មី ប្លែក ចម្លែកអារម្មណ៍ពីកំពូលតារាចម្រៀងថ្មីចាស់ជាច្រើន ជាពិសេសបានរាំលេងកម្សាន្ត រួមជាមួយថតរូបជាអនុស្សាវរីយ៍ជាមួយមនុស្សដែលខ្លួនស្រឡាញ់ពេញចិត្ត ។ ការប្រគំតន្រ្តី GANZBERG PREMIUM IDOL TOUR CONCERTនៅលើទឹកដីខេត្ត ក្រចេះ នឹងបង្កើតបរិយាកាសថ្មីសម្រាប់បងប្អូន ដូច្នេះកុំភ្លេចចូលរួមទស្សនាឱ្យបានច្រើនកុះករ ដើម្បីជាកម្លាំងចិត្តដល់សិល្បករ ខ្មែរ យើង ។ កំពូលតារាចម្រៀងទាំងអស់ បានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីសម្តែងនិងច្រៀងជូនបងប្អូនទស្សនាកម្សាន្តនៅចុងសប្តាហ៍នេះ៕


