ទស្សនិកជនស្នេហាវិស័យចម្រៀងបានផ្ទុះការចាប់អារម្មណ៍ បន្ទាប់ពីកំពូលតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត បានទម្លាយពីការត្រៀមបញ្ចេញបទថ្មីដែលច្រៀងរួមគ្នាជាមួយតារាហ្វីលីពីន C tru ដែលជាដៃគូធ្លាប់ច្រៀងជាមួយ Snoop dog ស្ដេចរ៉េបរបស់អាមេរិក ។
ករចាប់ដៃគ្នាជាមួយតារាហ្វីលីព C Tru របស់ម្ចាស់បទ Call me papa គឺក្នុងគោលបំណងដើម្បីពង្រីកវិស័យចម្រៀងខ្មែរឱ្យកាន់តែល្បីសុះសាយទៅកាន់ឆាកអន្តរជាតិ ។
ចំពោះចម្រៀងដែលច្រៀងរួមគ្នាជាតារាចម្រៀងហ្វីលីពីន C tru នេះដែរ ឧកញ៉ា ខេមរៈ សិរីមន្ត ឱ្យដឹងថា លោកបានថតរួចរាល់តាំងពីមុខប្រទេសកម្ពុជាផ្ទុះសង្គ្រាមជាមួយថៃមកម្លេះ គ្រាន់តែមិនចេញផ្សាយនៅលើផ្សារ ។
បើតាមសំណេររបស់ឧកញ៉ា ខេមរៈ សិរីមន្ត ដែលបានបង្ហោះនៅបណ្តាញសង្គមកាលពីយប់មិញនេះលោកបានសរសេររៀបរាប់ថា ដើម្បីពង្រីកវិស័យចម្រៀងខ្មែរទៅអន្តរជាតិខ្ញុំបានច្រៀងរួមគ្នាជាមួយតារាចម្រៀងអាមេរិកដើមកំណើតហ្វីលីពីន « C tru »ដែលធ្លាប់ច្រៀងរួមជាមួយ snoop dog ស្ដេចរ៉េបរបស់អាមេរិក ។
លោកបន្តថា ខ្ញុំបានច្រៀងរួមគ្នានឹងថត mv រួចរាល់តាំងពីមុនសង្គ្រាមមកម៉្លេះ ប៉ុន្តែបន្ទាប់ពីមានសង្គ្រាមពួកយើងមិនអាចចេញលើទីផ្សារបានទេ តើពេលនេះពួកយើងខ្ញុំអាចចេញបទនេះនៅលើទីផ្សារជាតិនិងអន្តរជាតិបានដែរឬទេបងប្អូនព្រោះចេតនាពួកយើងចង់រួមចំណែកផ្សព្វផ្សាយវិស័យចម្រៀងខ្មែរឲ្យបានទូលំទូលាយទៅកាន់ពិភពលោកតែប៉ុណ្ណោះ ។
បន្ទាប់ពីបានឃើញបែបនេះអ្នកគាំទ្រជាច្រើន អន្ទៈសារឱ្យ ឧកញ៉ា ខេមរៈ សិរីមន្ត បញ្ចេញបទនេះឆាប់ៗ ដោយគេសង្ឃឹងថា បទចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត ត្រៀមបញ្ចេញបទថ្មីដែលច្រៀងរួមគ្នាជាមួយហ្វីលីពីន C tru និងទាក់ទាញខ្លាំងណាស់ ដឹងតែផ្ទុះកក្រើកខ្លាំង ទៅកាន់អន្តរជាតិ និង ធ្វើឱ្យវិស័យសិល្បៈវប្បធម៌ខ្មែរកាន់តែភាពល្បាញជុំវិញភិពលោក ៕





