ចុងសប្តាហ៍នេះកំពូលតារាចម្រៀងល្បីៗប្រចាំនៅក្នុងផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា នឹងមានវត្តមាននៅក្នុងការប្រគំតន្រ្តីខ្នាតយក្ស EXPREZ TOUR CONCERT នៅក្នុងរដូវកាលថ្មីនេះនៅលើទឹកដីខេត្ត កំពង់ឆ្នាំង ។

សម្រាប់កំពូលតារាចម្រៀងល្បីៗដែលនឹងអង្រួញឆាក EXPREZ TOUR CONCERT នៅថ្ងៃទី ២៩ និងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទឹកដីខេត្ត កំពង់ឆ្នាំងក្នុងភូមិចំការស្វាយ ឃុំ សេដ្ឋី ស្រុក សាមគ្គីមានជ័យ រួមមាន លោក ព្រាប សុវត្ថិ , តន់ ចន្ទសីម៉ា លោក ខាន់ ជេមស៌ , Tempo , សុវត្ថិ មុនីវណ្ណ , សុវត្ថិ សិរីវុឌ្ឍ , អ៊ុក សុវណ្ណារី , អែមមី , សុខុមរចនា ,លោក ដូរ៉ា និងបេក្ខជនប្រឡង CAMBO RAPPER ព្រមទាំងវត្តមាន ឧកញ៉ា ខេមរៈ សិរីមន្ត ជាដើម ។

កំពូលតារាចម្រៀងទាំងអស់បានត្រៀមខ្លួនរួចរាល់ហើយ សម្រាប់ព្រឹត្តិការណ៍ប្រគំតន្រ្តីខ្នាតយក្សមួយនេះនៅក្នុងរដូវកាលថ្មីនៅចុងសប្តាហ៍នេះ ទាំងបទចម្រៀងក៏ដូចជាការសម្តែងនានា ធានាថាប្លែក អស្ចារ្យ និងរាំលេងសប្បាយរីករាយជាមួយចង្វាក់ភ្លេង ដូច្នេះកុំភ្លេចចូលរួមទស្សនាឱ្យបានច្រើនកុះករ ដើម្បីជាកម្លាំងចិត្តដល់សិល្បករយើងទាំងអស់គ្នា ។
គួររំលឹកផងដែរថា ព្រឹត្តិការណ៍ប្រគំតន្រ្តីខ្នាតយក្ស EXPREZ TOUR CONCERT គឺធ្វើឡើងដើម្បីលើកស្ទួយវប្បធម៌ សិល្បៈ តន្រ្តី និងនាំភាពរីករាយដល់អ្នកគាំទ្រ ។ ចូលរួមទស្សនាការប្រគំតន្រ្តី EXPREZ TOUR CONCERT ដោយសេរី ៕







