«បើគេសួរអូន» កំពូលតារាចម្រៀង ព្រាប សុវត្ថិ និង តន់ ចន្ទសីម៉ា កំពុងផ្ទុះខ្លាំងតាមបណ្តាញសង្គម TikTok

ឆ្លើយតបតាមសំណូមពរអ្នកគាំទ្រ ទីបំផុតបទចម្រៀងមនោសញ្ចេតនារៀបរាប់ពីការខូចចិត្តរបស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ ដែលមានចំណងជើងថា « បើគេសួរអូន » និងបទ « បើគេសួរបង » របស់កំពូលតារាចម្រៀង តន់ ចន្ទសីម៉ា បានចេញភ្លាមផ្ទុះការចាប់អារម្មណ៍ខ្លាំងពីមហាជនលើបណ្តាញសង្គម ពិសេស TikTok តែម្តង ។

គ្រាន់តែបទចម្រៀង «បើគេសួរអូន» ចេញជា Full Audio របស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ និង Full MV កំពូលតារាចម្រៀង តន់ ចន្ទសីម៉ា ចេញភ្លាមមានអ្នកគាំទ្រជាច្រើនបានសរសើរ ថែមទាំងនិយាយថា បទចម្រៀងនេះ ពិរោះរណ្តំចិត្តនិងត្រូវសាច់រឿងរបស់ពួកគេណាស់។ អ្នកខ្លះទៀតបាននិយាយថា ពួកគេម្នាក់ៗស្តាប់បទចម្រៀងមួយបទនេះ មួយថ្ងៃមិនតិចជាង១០ដងឡើយ។

គួរបញ្ជាក់ផងដែរថា បទចម្រៀងទាំងពីរVersion(ប្រុសស្រី)គឺជាស្នាដៃនិពន្ធមេឡូឌីនិងបទចម្រៀងដោយ BM និងនិពន្ធទំនុកច្រៀងដោយលោក សេង តារា ។ បើយើងក្រឡេកមើលនៅលើ TikTok បទប្រុសមានចំនួនអ្នកលេងជាង 100kឯណោះ ចំណែកបទស្រីមានអ្នកលេងជាង 60K ។

តាមប្រភពព័ត៌មានពីអ្នកផលិតនៅក្នុងផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា បានបង្ហើបប្រាប់ថា Full MV « បើគេសួរអូន » របស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ កំពុងថតមានចំណុចពិសេសជាច្រើនដែលទាក់ចិត្តអ្នកគាំទ្រ ដូច្នេះកុំភ្លេចរង់ចាំតាមដានទស្សនា Full MV ថ្មីទាំងអស់គ្នា៕

សូមស្ដាប់បទ “បើគេសួរបង” របស់ ឧកញ៉ា ព្រាប សុវត្ថិ

សូមស្តាប់បទ« បើគេសួរអូន » របស់កំពូលតារាច្រៀង កញ្ញា តន់ ចន្ទសីម៉ា