កាន់តែពិសេស! គ្រូបង្វឹកទាំង៤រូបរបស់ CAMBO RAPPER ជាកូនសោសំខាន់នឹងជួយបេក្ខជនក្លាយជាម្ចាស់ជ័យលាភីប្រាក់រង្វាន់ ១០០ លានរៀល

ទស្សនិកជនបានដឹងពីលក្ខខណ្ឌ និងប្រាក់រង្វាន់ក្នុងការប្រកួត CAMBO RAPPER រួចមកហើយ ដោយឡែកពេលនេះក៏ត្រៀមនឹងបង្ហាញមុខគ្រូបង្វឹកទាំង៤រូបដែលជាកូនសោសំខាន់ក្នុងការជួយឱ្យបេក្ខជនក្លាយជាម្ចាស់ជ័យលាភីប្រាក់រង្វាន់១០០លានរៀលពីកម្មវិធីប្រឡងចម្រៀងរ៉េប CAMBO RAPPER ។

ពេលនេះកម្មវិធីប្រឡងចម្រៀងរ៉េប CAMBO RAPPER ឈានដល់ដំណាក់កាលនៃការដាក់ពាក្យដើម្បីជ្រើសរើសបេក្ខជនដែលមានទេពកោសល្យ និងមានសមត្ថភាពខ្ពស់ចូលរួមប្រកួតប្រជែងយកជើងខ្លាំងឱ្យក្លាយជាម្ចាស់ពាន។ ក្រោយពេលផ្សព្វផ្សាយ សង្កេតឃើញថាបេក្ខជនជាច្រើនបានដាក់ពាក្យចូលរួមប្រកួតក្នុងកម្មវិធីនេះដើម្បីស្វែងរកក្តីស្រមៃរបស់ខ្លួនក្នុងវិស័យចម្រៀងរ៉េប ។

ជាមួយនិងការត្រៀមខ្លួនចូលរួមប្រកួតកម្មវិធីប្រឡងចម្រៀង CAMBO RAPPER ក្នុងនោះក៏មានគ្រូបង្វឹកចំនួន៤រូប ដែលជាកូនសោសំខាន់នឹងជួយឱ្យបេក្ខជនក្លាយជាម្ចាស់ជ័យលាភីក្នុងការដណ្តើមប្រាក់រង្វាន់ចំនួន ១០០លានរៀលនេះផងដែរ ។ តើគ្រូបង្វឹកទាំង៤រូបនោះគឺជានរណា ?

ក្រោយពីផេកផ្លូវការរបស់ CAMBO RAPPER ប្រកាសត្រៀមនឹងបង្ហាញមុខមាត់ពិតរបស់គ្រូបង្វឹកទាំង៤រូប នោះ មានទស្សនិកជនជាច្រើនបានទស្សន៍ទាយផ្សេងៗគ្នាថាលោក Tempo Tris និងលោក សង្ហា ជាដើម…។ ចំពោះរឿងនេះនៅពុំទាន់មាននរណាដឹងច្បាស់នៅឡើយទេ ។  CAMBO RAPPER នឹងបង្ហាញមុខគ្រូបង្វឹកសំខាន់ទាំង៤រូបនោះក្នុងពេលឆាប់ៗខាងមុខនេះ ។

គួររំលឹកផងដែរថា ផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា បានបោះជំហានថ្មីមួយទៀតដោយផលិតកម្មវិធីប្រឡងចម្រៀងថ្មីមួយដោយខ្លួនឯង និងមានឈ្មោះថា « CAMBO RAPPER » និងបានចូលរួមសហការឧបត្ថម្ភដោយក្រុមហ៊ុន KHMER Beverages ។ បេក្ខជនដែលជាម្ចាស់ជ័យលាភីនឹងក្លាយទៅជាតារាចម្រៀងកុងត្រានៅក្នុងផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា ផងដែរ ចំណែកឯប្រាក់រង្វាន់គឺមានរហូតដល់ទៅ ១០០ លានរៀលឯណោះ៕

Leave a Reply

Your email address will not be published. Required fields are marked *