គាំទ្រយុទ្ធជន! អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់ក្រុមការងារចុះជួបសួរសុខទុក្ខ និងធ្វើសម្លម្ជូរគ្រឿងសាច់គោ 100kg ដល់កងទ័ពខេត្តព្រះវិហារ

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ នាថ្ងៃទី៧ ខែកក្កដា នេះ បានចាត់ក្រុមការងារចុះទៅតំបន់ប្រាសាទព្រះវិហារ ដើម្បីជួបសំណេះសំណាល សួរសុខទុក្ខ និងធ្វើសម្លម្ជូរគ្រឿងសាច់គោ ចំនួន ១០០ គីឡូក្រាម ដល់កងទ័ពឈរជើងនៅតំបន់ព្រំដែន ខាងទិសប្រាសាទព្រះវិហារ។

កងទ័ពទាំងនោះ ស្ថិតក្រោមការដឹកនាំផ្ទាល់ពីឧត្តមសេនីយ៍ឯក បណ្ឌិត ព្រហ្ម ផេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១ ។

បេសកកម្មនៃការចុះជួបលើកនេះ មានគោលបំណងផ្ដល់ការលើកទឹកចិត្តដល់វីរកងទ័ពជួរមុខ ដែលកំពុងបំរើការការពារព្រំដែនជាតិ និងអបអរសាទរខួបលើកទី១៧ នៃការដាក់ប្រាសាទព្រះវិហារ ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ (៧ កក្កដា ២០០៨ – ៧ កក្កដា ២០២៥) ។

គួរបញ្ជាក់ថា កន្លងមក អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏តែងយកចិត្តទុកដាក់ លើកទឹកចិត្តដល់ប្រជាកសិកររបស់យើងក្នុងការជំរុញការផលិតនូវផលិតផលក្នុងស្រុកបន្ថែម ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ខណ: កម្ពុជាជួបប្រទះបញ្ហាវិវាទជាមួយថៃផងដែរ ៕

Leave a Reply

Your email address will not be published. Required fields are marked *