លោកឧកញ៉ា ឡេង និមល និងឧកញ៉ា ខេមរៈ សិរីមន្ដ តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ដឹកនាំក្រុមការងារ មកសួរសុខទុក្ខព្រមទាំងយកអំណោយមកជូនយោធាភូមិភាគ៥ខេត្តបន្ទាយមានជ័យ

នារសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ លោក ឧកញ៉ា ឡេង និមល និង ឧកញ៉ា ខេមរៈ សិរីមន្ដ តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធាន សហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បានដឹកនាំក្រុមការងារ ទៅសួរសុខទុក្ខព្រមទាំង បានយកអំណោយមកជូនយោធា យុទ្ធភូមិភាគទី ៥ ដែលកំពុងឈរជើងការពារ បន្ទាត់ព្រំដែន ក្នុងទឹកដីខេត្តបន្ទាយមានជ័យ ព្រំដែន កម្ពុជា-ថៃ ។

វត្តមានពិធីសំណេះសំណាលសួរសុខទុក្ខ ធ្វើឡើងក្រោមអធិបតីភាព ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យុទ្ធភូមិភាគទី ៥ ដែលបានឈរជើង បញ្ជាផ្ទាល់នៅទិសទី១ ខេត្តបន្ទាយមានជ័យ នៃយុទ្ធភូមិភាគខេត្តបន្ទាយមានជ័យ និង ឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការរងយុទ្ធភូមិភាគទី ៥ ខេត្តបន្ទាយមានជ័យ ព្រមទាំង នាយទាហាន ពលទាហាន ជាច្រើនរូប។ អំណោយ ដែលបានយកទៅចែកជូននោះ មាន មីជាតិ១ ០០០កេស និង ទឹកសុទ្ធ១ ០០០កេស។

សកម្មភាពសប្បុរសធម៌នេះ បានបង្ហាញពីការគាំទ្រ របស់សមរភូមិ ក្រោយជួយដល់សមរភូមិមុខ ។ ជាមួយគ្នានោះ លោកឧកញ៉ា ឡេង និមល និង ឧកញ៉ា ខេមរៈ សិរីមន្ត តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានថ្លែងថា ខ្មែររួមគ្នាខ្មែរខ្លាំង ខ្មែរសាមគ្គីគ្នាខ្មែរខ្លាំង ថ្ងៃនេះ លោក និងឧកញ៉ា ឡេង និមល តំណាងខ្ពង់ខ្ពស់របស់«អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា» ប្រធានសហពន្ធ័បូជាការពារយុត្តិធម៌បាននាំមកនៅគ្រឿងឧបភោគបរិភោគមានមី មានទឹកសុទ្ធដើម្បីគាំទ្រពេញទំហឹងដល់កងទ័ពជួរមុខ និងសូមគោរពគាំទ្រពេញទំហឹងចំពោះការសម្រេចរបស់«សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត» និង«សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន»។

លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យុទ្ធភូមិភាគទី ៥ ដែលបានឈរជើង បញ្ជាផ្ទាល់នៅទិសទី១ ខេត្តបន្ទាយមានជ័យ នៃយុទ្ធភូមិភាគខេត្តបន្ទាយមានជ័យ បានថ្លែងអំណរគុណ ដល់ លោកឧកញ៉ា ឡេង និមល និង ឧកញ៉ា ខេមរៈ សិរីមន្ត ជាពិសេស អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលចាត់ក្រុមការពារ នាំយក អំណោយ មកជូនដល់សមរភូមិមុខ។

អំណោយទាំងនេះ បង្ហាញពីការជួយជ្រោមជ្រែង និងលើកទឹកចិត្ត ដល់កងទ័ពដ៏អង់អាចក្លាហាន ក្នុងការការពារទឹកដី។ លោក ឧត្តមសេនីយ៍ទោ សេង ធារិន ថ្លែងថា នឹងយកអំណោយទាំងនេះទៅបែងចែង ឲ្យដល់ដៃ ដល់បងប្អូនកងទ័ពទាំងអស់ ក្នុងខេត្តបន្ទាយមានជ័យ ដែលកំពុងឈរជើងការពារទឹកដីរបស់យើង។ សូមអរគុណ ដល់ម្ចាស់ជំនួយទាំងអស់ សូមទទួលបាននូវពុទ្ធពរ ទាំង៥ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

Leave a Reply

Your email address will not be published. Required fields are marked *