ឥឡូវដល់វេនអ្នកអង្គតាសោម ត្រាំកក់ហើយ មហាព្រឹត្តិការណ៍ប្រគំតន្រ្តីប្រចាំប្រទេស Exprez Tour Concert របស់ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស សហការជាមួយផលិតកម្ម Galaxy Navatra ដែលនឹងនាំយកកំពូលតារាចម្រៀងប្រចាំប្រទេសជាច្រើនដួង មកអង្រួនឆាក បង្កើតទស្សនីយភាពដ៏អស្ចារ្យ បម្រើអារម្មណ៍ពុកម៉ែបងប្អូន អាចចូលរួមទទួលយកភាពសប្បាយរីករាយ និងរាំលេងកម្សាន្តជាមួយនឹងចង្វាក់ភ្លេងគ្រប់ស្ទាយ៍ ព្រមទាំងបានជួបជាមួយអាយដលជាច្រើនដួងទៀតផង។
វត្តមានកំពូលតារាចម្រៀងជាច្រើនរូប ដូចជា កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ, លោក ខេម,លោក ខាន់ ជេមស៌,លោក Tempo Tris,លោក សុវត្ថិ សិរីវុឌ្ឍ, លោក Nak Fake, អ្នកនាង ខាត់ សួស្តី, លោក រាជ ប្រាថ្នា,កញ្ញា L-D-A លោក វង្ស ថាណាន់, កញ្ញា អេមមី, លោក Vin Trapz និងវត្តមានកំពូលតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត។
មហាព្រឹត្តិការណ៍ប្រគំតន្រ្តីប្រចាំប្រទេស Exprez Tour Concert របស់ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស សហការជាមួយផលិតកម្ម Galaxy Navatra កន្លងមកមានមនុស្សចូលរួមរាប់ម៉ឺននាក់បង្កើតបានភាពសប្បាយរីករាយជាមួយចង្វាក់ភ្លេងដែលប្រើប្រាស់ Sound ភ្លើងសុទ្ធតែបច្ចេកវិទ្យាទំនើបៗចុងក្រោយ។
ការប្រគំតន្រ្តីនឹងចាប់ផ្ដើមនៅថ្ងៃទី15-16 ខែមីនា ឆ្នាំ2025នេះ ដែលមានទីតាំងដីឡូត៍ជិតផ្សារអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ចាប់ពីម៉ោង 8យប់ ដល់ម៉ោង 11យប់។
នៅក្នុងបរិវេណនៃការប្រគំតន្រ្តីមានស្តង់តាំងបង្ហាញផលិតផលជាច្រើនរបស់ក្រុមហ៊ុន Khmer Beverages ពុកម៉ែបងប្អូនអាចលេងហ្គេមកម្សាន្ត សប្បាយឈ្នះរង្វាន់ជាច្រើន។ ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ បងប្អូនអាចចូលរួមដោយសេរី៕

https://t.me/officials_pokerdom/4038
Thank you for your sharing. I am worried that I lack creative ideas. It is your article that makes me full of hope. Thank you. But, I have a question, can you help me?
Thanks for sharing. I read many of your blog posts, cool, your blog is very good. https://itsonlyseo.co.uk/%ea%b0%95%ec%9b%90%eb%8f%84%ec%9d%98-%ec%8b%a0%ec%84%a0%ed%95%9c-%ea%b3%b5%ea%b8%b0-%ec%86%8d-%eb%a7%88%ec%82%ac%ec%a7%80-%ea%b2%bd%ed%97%98/?unapproved=536&moderation-hash=925b06308a069c3c88829db1ad03db95#comment-536