មហាព្រឹត្តិការណ៍ប្រគំតន្រ្តីប្រចាំប្រទេស Dazz Tour Concert របស់ ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស សហការជាមួយផលិតកម្មGalaxy Navatra បានធ្វើដំណើរមកដល់ស្រុកកោះធំ ខេត្តកណ្តាលហើយ ដោយ ការប្រគំតន្ត្រីខ្នាតយក្សមួយនេះ នឹងនាំយកកំពូលតារាចម្រៀងប្រចាំប្រទេសជាច្រើនដួង មកអង្រួនឆាក បង្កើតទស្សនីយភាពដ៏អស្ចារ្យ បម្រើអារម្មណ៍ពុកម៉ែបងប្អូន អាចចូលរួមទទួលយកភាពសប្បាយរីករាយ និងរាំលេងកម្សាន្តជាមួយនឹង ចង្វាក់ភ្លេងគ្រប់ស្ទាយ ព្រមទាំងបានជួបជាមួយអាយដលជាច្រើនដួងផងដែរ ។
វត្តមានកំពូលតារាចម្រៀងជាច្រើនរូបមានដូចជា កំពូលតារាចម្រៀងប្រចាំប្រទេស លោក ព្រាប សុវត្ថិ, លោក ខេម, លោក គូម៉ា និងតារាចម្រៀងជាច្រើនរូបទៀត រួមមាន លោក Tempo Tris, លោក សុវត្ថិ សិរីវុឌ្ឍ,អ្នកនាង ខាត់ សួស្តី, លោក លុំ សុក្រិត, លោក Nak Fake,កញ្ញា អ៊ុក សុវណ្ណ្ណារី, លោក ធឿន បូរី, លោក Vin Trapz និងកំពូលតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត។
ការប្រគំតន្រ្តីនឹងចាប់ផ្ដើមនៅថ្ងៃទី25,26 ខែមករា ឆ្នាំ2025 នេះ ដែលមានទីតាំងនៅ កីឡាដ្ឋានស្រុកកោះធំ ភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាលចាប់ពីម៉ោង 7យប់ ដល់ម៉ោង11យប់។
ក្រៅពីការប្រគំតន្ត្រី របស់តារាចម្រៀង ដែល បានរៀបរាប់ខាងលើក៏មានអមមកជាមួយការសម្ដែងshowពិសេសៗ ដើម្បីបង្កើនភាពសប្បាយរីករាយ នៅលើឆាកតន្រ្តីដ៏ធំសម្បើម បច្ចេកទេសSoundទំនើបចុងក្រោយ និងភ្លើងចម្រុះពណ៌ដ៏អស្ចារ្យ ដែលមិនធ្លាប់មានពីមុន។ ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ បងប្អូនអាចចូលរួមដោយសេរី ៕


Your point of view caught my eye and was very interesting. Thanks. I have a question for you. https://www.binance.com/da-DK/register?ref=V3MG69RO
https://t.me/s/officials_pokerdom/3281