មហាព្រឹត្តិការណ៍ប្រគំតន្រ្តីប្រចាំប្រទេស Exprez Tour Concert របស់ ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស សហការជាមួយផលិតកម្មGalaxy Navatra បានធ្វើដំណើរមកដល់ខេត្តព្រះសីហនុហើយ ដើម្បីអបអរសារទរថ្ងៃឆ្លងឆ្នាំសកល 2024 ចូល 2025 ការប្រគំតន្ត្រីខ្នាតយក្សមួយនេះ នឹងនាំយកកំពូលតារាចម្រៀងប្រចាំប្រទេសជាច្រើនដួង មកអង្រួនឆាក បង្កើតទស្សនីយភាពដ៏អស្ចារ្យ បម្រើអារម្មណ៍ពុកម៉ែបងប្អូន អាចចូលរួមទទួលយកភាពសប្បាយរីករាយ និងរាំលេងកម្សាន្ត ជាមួយនឹង ចង្វាក់ភ្លេងគ្រប់ស្ទាយ ព្រមទាំងបានជួបជាមួយអាយដលជាច្រើនដួងផងដែរ ។
វត្តមានកំពូលតារាចម្រៀងជាច្រើនរូបមានដូចជា កំពូលតារាចម្រៀងប្រចាំប្រទេស លោក ព្រាប សុវត្ថិ, លោក ខេម, កញ្ញា តន់ ចន្ទសីម៉ា, លោក ខាន់ ជេមស៌ និងតារាចម្រៀងជាច្រើនរូបទៀត រួមមាន លោក គូម៉ា, លោក Tempo Tris, លោក សុវត្ថិ មុនីវណ្ណ, លោក សុវត្ថិ សិរីវុឌ្ឍ,លោក ជុំ លីណូ, អ្នកនាង ខាត់ សួស្តី, កញ្ញា L-D-A, លោក រាជ ប្រាថ្នា, កញ្ញា អេមមី, កញ្ញា Thyda Davika, លោក Vin Trapz និង កញ្ញា សុខុម រចនា និងវត្តមានកំពូលតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត ផងដែរ។
ការប្រគំតន្រ្តីនឹងចាប់ផ្ដើមនៅថ្ងៃទី29,30,31 ខែធ្នូ ឆ្នាំ2024នេះ ដែលមានទីតាំងនៅ ទីលានតេជោ (ពយតាមូង) ឆ្នេរកន្ទុយនាគ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ចាប់ពីម៉ោង 7យប់ ដល់ម៉ោង11យប់។
ក្រៅពីការប្រគំតន្ត្រី របស់តារាចម្រៀង ដែល បានរៀបរាប់ខាងលើក៏មានអមមកជាមួយការសម្ដែងshowពិសេសៗ, ការចាក់ភ្លេង EDM ពីDJ ល្បីៗដើម្បីបង្កើនភាពសប្បាយរីករាយ នៅលើឆាកតន្រ្តីដ៏ធំសម្បើម បច្ចេកទេសSoundទំនើបចុងក្រោយ និងភ្លើងចម្រុះពណ៌ដ៏អស្ចារ្យ ដែលមិនធ្លាប់មានពីមុន។ ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ បងប្អូនអាចចូលរួមដោយសេរី ៕
ជាពិសេសនៅថ្ងៃទី31 ខែធ្នូ ឆ្នាំ2024នេះ ក្រុមហ៊ុន Khmer Beverage និងមានការគាស់ក្រវិលកំប៉ុង Exprez ដើម្បីរកបេក្ខជន បេក្ខនារី ដែរត្រូវជាមួយរង្វាន់ដ៏ធំ គឺ9999$ ផងដែរ។



Can you be more specific about the content of your article? After reading it, I still have some doubts. Hope you can help me.