សុវត្ថ ឌីធារិកា រៀបរាប់ថ្ងៃកើតហេតុ គ្រោះថ្នាក់របស់អ្នកមានគុណទាំងពីរ

រហូតមកដល់ពេលនេះ តាតាចម្រៀង សុវត្ថឌី ធារិកា នៅតែមិនទាន់អាចធ្វើចិត្តបាននៅឡើយទេ បន្ទាប់ពីឪពុកម្ដាយរបស់នាងបានទទួលមរណភាពក្នុងហេតុការគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នៅស្រុក ឆែប ខេត្តព្រះវិហារ អំឡុង៣ខែមុន។

ជាក់ស្ដែង សុវត្ថឌី ឌីធារិកា បានធ្វើឲ្យមហាជន មានការចាប់អារម្មណ៍ និង ក្តុកក្តួលយ៉ាងខ្លាំងសាជាថ្មី បន្ទាប់ពីនាងរៀបរាប់ទាំងអួលដើមក្រោយ នូវឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់រថយន្តដែលបានឆក់យកអាយុជីវិតអ្នកមានគុណរបស់នាង។

ជាក់ស្តែង តាមរយៈការជជែកគ្នានៅក្នុងកម្មវិធីស្ថានីយទូរទស្សន៍ក្នុងស្រុកមួយ សុវត្ថ ឌីធារិកា និយាយលម្អិតទាក់ទងនិង ហេតុការណ៍ដែលបានកើតឡើងក្នុងគ្រោះថ្នាក់ចរចារណ៍ ទាំងអស់ក្នុងពេលកំពុងធ្វើកំណើរ និងជែងគ្នាជាមួយគ្រួសារធម្មតា ដោយនឹកមិនស្មានថាត្រូវជួបងជួបហេតុបែបនេះសោះ។

ដោយតារាចម្រៀង កញ្ញា សុវត្ថ ឌីធារិកា បាននិយាយថា៖ ពេលយប់មុនពេលចេញទៅខេត្តគឺអត់មានយល់សប្តិឃើញអ្វីទេគឺស្ងប់ល្អណាស់ ប៉ុន្តែ ឌីធារិកា និយាយលោកប៉ានាង បានមើលឃើញសត្វពស់វែង នៅលើដើមឈើ នៅពេលដែលជិះឡានទៅកន្លែងទឹកជ្រោះនៅស្រុកឆែប ហើយអ្នកនៅក្នុងឡានទាំងអស់គ្មានអ្នកគេឃើញទេ គឺតែគាត់ម្នាក់ប៉ុណ្ណោះ ទាំងនេះហាកបីដូចជាឲ្យដំណឹងមុនអញ្ចឹង ប៉ុន្តែជាវាសនា ឬព្រហ្មលិខិតបានចារមក ហើយគឺបែបហ្នឹងយើងមិនអាចហាមឃាត់បាន ទើបតម្រូវឲ្យក្រុមសាររបស់ខ្ញុំជួបរឿងដោយអកុសលបែបនេះ”។

សុវត្ថ ឌីធារិកា បញ្ជាក់ថានៅ ពេលដែលជិះឡាន ឪពុករបស់នាងគឺនិយាយគ្នាធម្មតា គឺអត់មានងងុយឡើយ ឡានបើកក្នុងល្បីធម្មតាៗ ប៉ុន្តែក្នុងកាលៈទេសៈហ្នឹងគឺ មានមេឃភ្លៀង ធម្មតាពេលភ្លៀងត្រូវជិះតិចៗព្រោះផ្លូវរអិល ក្រោយមកពេលដែលបើកឡានមកដល់ផ្លូវកៅសូដែលជាកន្លែងកើតហេតុនៅវេលា ម៉ោង ២ និង ៣៥នាទីនោះស្រាប់តែរេចង្តូតឡានក្រឡាប់ធ្លាក់ចូលប្រឡាយទឹកតែម្តង ។លោកឪពុក និងអ្នកម្តាយរបស់នាងក៏ បាន.បាត់.បង់.ជីវិតព្រមៗគ្នា ក្នុងហេតុការណ៍គ្រោះ.ថ្នា.ក់ចរា.ចរណ៍ ក្រឡា.ប់រថយន្តធ្លាក់ចូលទឹកប្រឡាយនៅស្រុកឆែប ខេត្តព្រះវិហារ ។

សូមរំលឹកថា កាលពីរសៀលថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០២២ មានហេតុការគ្រោះថ្នាក់ចារាចរណ៍មួយកើតឡើងនៅស្រុកឆែប ខេត្តព្រះវិហា បណ្តាលឲ្យឪពុកម្តាយរបស់តារាចម្រៀង សុវត្ថឌី ធារិកា បាត់បងជីវិតនៅកន្លែងកើតហេតុតែម្តង បន្សល់ទុក្ខនូវកូនប្រុសស្រីពីរនាក់គឺតារាចម្រៀង សុវត្ថឌី ធារិកា និងប្អូនប្រុស។

ពិធីបុណ្យសពរបស់ឪពុកម្ដាយរបស់ សុវត្ថឌី ធារិកា មានការជួយជ្រោមជ្រែងយ៉ាងខ្លាំងពីអ្នករួមអាជីពសិល្បៈ ជាពិសេសប្រធានសមាគមសិល្បករខ្មែរអ្នកនាង ចន ចន្ទលក្ខិណា និងក៏មានអ្នកក្រៅរង្វង់សិល្បៈដែលធ្លាប់រាប់អានគ្រួសារមួយនេះចូលរួមជួយយកអាសារក្នុងគ្រាលំបាកនោះផងដែរ។

យ៉ាងណារហូតមកដល់ពេលនេះ កូនស្រីច្បងខាងលើហាក់នៅមិនទាន់អាចធ្វើចិត្តទទួលយកការពិតបាននៅឡើយ ហើយជារឿយតែងសរសេររៀបរាប់ពីទុក្ខព្រួយ និងការនឹកនារចំពោះអ្នកមានគុណដែលបានចែកឋានទៅនោះ។

Leave a Reply

Your email address will not be published. Required fields are marked *