បំណងរបស់ ខេម បានសម្រេចហើយ

នៅទីបំផុត បំណងរបស់តារាចម្រៀង លោ ខេម បានសម្រេចហើយ ពោលគឺលោកបានជួយជាសម្ភារៈសិក្សាដល់ក្មេងប្រុសកម្សត់ ដែលគ្មានសូម្បីទ្រនាប់ជើងពាក់ទៅរៀន និងដើររើសសំបកកំប៉ុងបណ្ដើរតាមផ្លូវ ដែលលោកបានប្រកាសរកកាលពីថ្ងៃមុននោះហើយ។

ថ្មីៗនេះមានវីដេអូមួយត្រូវបានបង្ហោះលើបណ្ដាញសង្គម និងត្រូវបានចែករំលែជាច្រើនរហូតដល់តារាចម្រៀងល្បីឈ្មោះរូបនេះ។ ភ្លាមៗដោយសេចក្ដីអាណិតអាសូរ លោកបានប្រកាសរកក្មេងប្រុសខាងលើដើម្បីជួយជាសម្ភារៈសិក្សាដល់ក្មេងប្រុសកម្សត់រូបនោះ។ ពេលនេះបំណងរបស់លោកបានសម្រេចហើយ ដូចការសន្យាតារាចម្រៀងរូបនេះបានឧបត្ថម្ភជាសម្ភារៈសិក្សាដល់រូបហើយ។

ជាក់ស្ដែងក្រោយពីប្រកាសស្វែងរកក្មួយប្រុសក្នុងរយៈពេលខ្លីកន្លងមក ខេម ក៏បានជួបក្មួយប្រុសហើយ ។ដោយថ្មីៗនេះ ខេម បានបង្ហោះ វិដេអូ ប្អួនប្រុសកំម្សត់ខាងលើកំពុងឈរថ្លៃងអំណរគុណដល់ រូបលោក ដែលបានផ្តល់ជាសម្ភារៈសិក្សាចំនួន មានដូចកង់ និង អង្ករចំនួន២បេ សម្ភារៈសិក្សាផ្សេងៗទៀត។

តារាចម្រៀងប្រចាំផលិតកម្ម Galaxy Navatra លោក ខេម បានបង្ហាញក្ដីសង្ឃឹមយ៉ាងមុតមាំថា សម្ភារសិក្សាមួយចំនួន ដែលលោកបានជួយដល់ក្មេងប្រុសខាងលើនេះ និង ធ្វើឲ្យរូបគេខិតខំរៀនសូត្របន្ថែមទៀត ព្រមទាំងជួយសម្រាលទុក្ខលំបាកបានមួយគ្រា។

ខេម បញ្ជាក់ថា៖”សង្ឃឹមក្មួយបានកង់ និងសម្ភារៈសិក្សាមួយចំនួននេះទៅក្មួយខិតខំរៀនសូត្រហើយពូសន្យាថា នឹងទៅលេងក្មួយៗគ្រប់គ្នាក្នុងពេលឆាប់ៗនេះ”។

តាមរយៈការលើកឡើងកន្លងមក តារាចម្រៀង ខេម ធ្លាប់ជាក្មេងម្នាក់ដែលមានប្រវត្តិកម្សត់យ៉ាងខ្លាំង។ សូម្បីការឈានជើងប្រឡូកក្នុងវិស័យសិល្បៈដំបូងៗ ក៏លោកជូបឧបសគ្គជាច្រើន និងភាពកម្សត់កម្ររាប់មិនអស់ ទម្រាំអាចហែលឆ្លង និងរកឃើញអនាគតភ្លឺស្វាងដូចសព្វថ្ងៃនេះ។ជាពិសេសពន្លឺនៃជីវិតរបស់កាន់តែចែងចាំងឡើង បន្ទាប់ពីបានឈានជើងចូលផលិតកម្ម Galaxy Navatra ដែលទទួលបាននូវការផ្ដល់គុណតម្លៃពីថ្នាក់ដឹកនាំផលិតកម្ម។

ដោយសារហេតុផលទាំងអស់នេះ ទើបវីដេអូក្មេងប្រុសខាងលើនេះ បានជះឥទ្ធិពលដល់ផ្លូវចិត្តរបស់តារាចម្រៀង ខេម ហើយបង្ហើតជាសេចក្ដីអាណិតអាសូរ និងឆន្ទៈចង់ជួយក្មេងប្រុសម្នាក់នោះតាមលទ្ធភាពដែលធ្វើបាន។ ទោះមិនមែនជាចំនួនច្រើន តែជាទឹកចិត្តស្មោះសរបស់រូបលោក ដែលធ្លាប់មានអតីតកាលដូចគ្នាទៅនឹងក្មេងប្រុសខាងលើ ពោលគឺរឿនបណ្ដើរ ដើររើសកំប៉ុងអេតចាយបណ្ដើរ ដើម្បីលក់ចិញ្ចឹមជីវិត។

ម្យ៉ាងទៀត នេះមិនមែជាលើកដំបូងសម្រាប់រូបលោកឡើយ ពោលគឺតារាចម្រៀង ខេម បានធ្វើសកម្មភាពសប្បុរសធម៌ជារឿយៗនាពេលកន្លងមក ជាពិសេសជាមួយកុមារ និងចាស់ជរា ទាំងនៅស្រុកកំណើត និងខេត្តផ្សេងៗ ដែលត្រូវបានចាត់ទុកថា ជាគម្រូល្អមួយនៅក្នុងសង្គមផងដែរ៕

Leave a Reply

Your email address will not be published.