កក្រើកទៀតហើយ អ្នកកំពតជាមួយវត្តមានរបស់កំពូលតារាចម្រៀងប្រចាំប្រទេសកម្ពុជារបស់ហ្គាឡាក់ស៊ី ណាវាត្រា នៅលើឆាកតន្ត្រីដ៏សម្បើមរបស់ Cambodia Mega Concert

ក្រោយពីចាកចេញពីខេត្តកំពង់ចាម ព្រឹត្តិការណ៍ប្រគំតន្រ្តី Cambodia Mega Concert នឹងធ្វើដំណើរឈានចូលដល់ទឹកដីខេត្តកំពត ដើម្បីនាំយកវត្តមានកំពូលតារាចម្រៀងលំដាប់កំពូលៗប្រចាំប្រទេសកម្ពុជា របស់ផលិតកម្មហ្គាឡាក់ស៊ី ណាវាត្រា មកជូនពុកម៉ែបងប្អូន ទាំងអស់កំសាន្តសប្បាយឱ្យពេញទំហឹង។

Cambodia Mega Concert ប្រចាំខេត្តកំពត នឹងរៀបចំប្រព្រឹត្តិទៅរយៈពេល០២ថ្ងៃពេញ នៅថ្ងៃទី២០-២១ ខែឧសភា ឆ្នាំ២០២៣ នៅទីតាំងខាងលិចផ្សារកំពង់ត្រាច ភូមិកំពង់ត្រាចលិច ឃុំកំពង់ត្រាច ស្រុកកំពង់ត្រាច ខេត្តកំពត។ តារាចម្រៀងកំពូលៗរបស់ផលិតកម្មហ្គាឡាក់ស៊ី នឹងនាំមកជូននូវភាពរំជើបរំជួលសប្បាយរីករាយជាមួយបទចម្រៀងល្បីៗ កំពុងកក្រើកក្នុងប្រទេសកម្ពុជា រួមជាមួយនឹងចង្វាក់ភ្លេងនិងចង្វាក់រាំពេញនិយមអង្រួនឆាកប្រគុំតន្រ្តី និងបេះដូងទស្សនិកជនគ្រប់ៗរូប ឱ្យបំភ្លេចមិនបាន។

កំពូលតារាចម្រៀងលំដាប់កំពូលៗទាំង៤របស់ហ្គាឡាក់ស៊ី រួមមាន ឧកញ៉ា ព្រាប សុវត្ថិ ឧកញ៉ា ខេមរៈ សិរីមន្ត លោក ខេម កញ្ញា តន់ ចន្ទសីម៉ា រួមនឹងតារាចម្រៀងល្បីឈ្មោះជាច្រើនទៀតរួមមាន លោកខាន់ ជេមន៍ លោក គូម៉ា កញ្ញា អ៊ុក សុវណ្ណារី លោក Nak Fake កញ្ញា អេម មី កញ្ញា ហ៊ិន លីដា លោក វង្ស ថាណាន់ តារារ៉េបលោក K-LA និងតារាល្បីៗដទៃទៀតជាច្រើនទៀតដែលកំពុងពេញនិយម និងមានឈ្មោះបោះសម្លេងក្នុងចំណោមបងប្អូនទស្សនិកជនទាំងអស់គ្នា។ បងប្អូនទស្សនិកជនក៏នឹងបានជួបជាមួយពិធីករ-ពិធីការិនី វោហារសាសព្ទមិនចេះរីងស្ងួតផងដែរ ដែលនឹងញ៉ាំងបរិយាកាសកម្សាន្តឱ្យកាន់តែសប្បាយរីករាយទ្វេដង។

អ្នកនៅពីចម្ងាយក៏អាចតាមដានទស្សនាបាន តាមរយៈការផ្សាយបន្តផ្ទាល់ពីកញ្ចក់ទូរទស្សន៍ BTV News ផេកផ្លូវការ Galaxy Navatra និង Cambodia Beer ចាប់ពីម៉ោង៨យប់តទៅផងដែរ។

ព្រឹត្តិការណ៍ Cambodia Mega Concert បានធ្វើដំណើរសឹងទូទាំងប្រទេសកម្ពុជា ហើយនឹងបន្តដំណើររបស់ខ្លួនទៅកាន់ខេត្តផ្សេងៗទៀតផងដែរ។ ព្រឹត្តិការណ៍នេះរៀបចំឡើងដោយក្រុមហ៊ុនស្រាបៀរ Cambodia និងផលិតកម្មហ្គាឡាក់ស៊ី ណាវ៉ាត្រា។

សូមកុំឱ្យខកខាន ចូលរួមសប្បាយទាំងអស់គ្នានៅ Cambodia Mega Concert ខេត្តកំពត ក្រេបឱជារសស្រាបៀរកម្ពុជា និងជួបអាយដលសំណព្វចិត្តរបស់ខ្លួន។


Leave a Reply

Your email address will not be published. Required fields are marked *