សុរិយាន់ ដួលភ្លាមៗពេលថតជាមួយបេក្ខជនរហូតដល់១៤នាក់….

គ្រប់គ្នាហ៊ោផ្អើលស្ទូឌីយូ ពេលឃើញ កញ្ញា ហង្ស សុរិយាន់ កាច់ស្ទាយយ៍ថតប្លែក មិនជាន់គ្នាសូម្បី១ស្ទាយ៍ជាមួយបេក្ខជនរហូតដល់១៤នាក់ ស្រាប់តែភ្លាមៗនោះ សុរិយាន់ ប៊ិះដួលផ្កាប់មុខ ធ្វើអោយគណ:កម្មការ និង ពិធីករស្ទុះរត់ទៅជួយសឹងមិនទាន់ ទោះមានបញ្ហាក៏ពិតមែនតែគ្រប់គ្នាបានផ្តល់កម្លាំងចិត្តដល់ សុរិយាន់ នឹងអរគុណចំពោះការខិតខំប្រឹងប្រែង ដោយសារវិញ្ញាសារថតរូបនេះមានឧបសគ្គជាមួយដុំថ្មធំៗផង ប៉ះជាមួយមែកឈើរបស់បេក្ខជនផង ហើយត្រូវថតជាមួយបេក្ខជនរហូតដល់ទៅ១៤នាក់ ទើបធ្វើអោយសុរិយាន់ មានបញ្ហា នៅសប្តាហ៍នេះកម្មវិធី Road 2 the star ឈានចូលដល់វិញ្ញាសារថតរូប តែមិនមែនជាការថតរូបបែបស្រួលៗនោះទេ គឺបេក្ខជនត្រូវមានឧបសគ្គបើមិនប្រយត្ន័បេក្ខជននឹងអាចប៉ះជាមួយដុំថ្មធំ ។ ក្រោយពីទទួលការបង្វឹកថតរូបពីគណ:កម្មការ ក៏ដូចជាតារាកិត្តិយស លោក យូ ថតវណ្ណ: និង កញ្ញា ហង្ស សុរិយាន់ បេក្ខជនត្រូវប្រកួតថតរូបភ្លាមៗ ដោយកំណត់រយ:ពេលត្រឹម២នាទី បើថតអត់បានទេ បេក្ខជននោះនឹងត្រូវប្រឈមមុខចាកចេញពីកម្មវិធី

សូមរង់ចាំទស្សនាការចាក់ផ្សាយផ្ទាល់កម្មវិធី Road 2the star នៅថ្ងៃស្អែកវេលាម៉ោង7:00PM តាមរយ:ហ្វេសប៊ុកផេក GATSBY(KH), 3fun channel cambodia, Nico Mrcookie និង ផេក Road 2 the star

សូមចុចLink ដើម្បីទស្សនា teaser សម្រាប់សប្តាហ៍ទី4៖https://www.facebook.com/GATSBYCambodia/videos/1864837450552087

Leave a Reply

Your email address will not be published. Required fields are marked *