ស៊ីនឌី ប្រកាន់ជំហររក្សាក្បួនខ្នាតប្រពៃណីខ្មែរត្រឹមត្រូវ

ក្រៅពីល្បីល្បាញជាមួយហាងធ្វើសក់ដែលបានតំណើរការជាច្រើនឆ្នាំមកហើយ និងមានសាខាជា ច្រើននៅទីក្រុងភ្នំពេញនោះលោក ស៊ីនឌី ក៏កំពុងតែបានទទួលការគាំទ្រលើអាជីពសម្អាងការផងដែរ។

អ្នកជំនាញលើផ្នែកតុបតែងរូបនេះអះអាងរក្សាក្បួនខ្នាតប្រពៃណីនៃការស្លៀកពាក់របស់ខ្មែរយើងសម្រាប់គូស្វាមីភរិយាក្នុងថ្ងៃមង្គលការមិនឲ្យមានការឆ្គាំឆ្គងនោះឡើយ។នៅលើហ្វេសបុករបស់លោកស៊ីនឌី (Cindy Hair) បានលើឡើងជុំវិញការរៀបអាពាហ៍ពិពាហ៍ត្រូវតាមក្បួខ្នាត នោះដោយលោកអះអាងថាពិធីអាពាហ៍ ពិពាហ៍ ឬអាវាហៈវិវាហមង្គល គឺជាកេរ្ដិ៍តំណែល ព្រមទាំងជាទំនៀមខ្មែរដ៍ប្រពៃ នៃបុព្វបុរសខ្មែរ ដែលបាន បន្សល់ទុកដល់កូនចៅជំនាន់ក្រោយគ្រប់ៗរូប។

លោកថែមទាំងយកបទបង្ហាញរបស់លោកស្រី មឿង សាវី មន្រ្តីរាជការ នៃនាយកដ្ឋានសិល្បៈទស្សនីយភាព ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មកចែកជូនដល់បងប្អូននិងយុវវ័យឲ្យបានជាចំណេះដឹងផងដែរ។ លោកស្រី បានមានប្រសាសន៍ថា សម្រាប់សម្លៀកបំពាក់ប្រពៃណីនៃពិធីមង្គលការ និងពិធីសំពះផ្ទឹម ជាពិធីដ៍សំខាន់ មួយក្នុងកិច្ចមង្គលការ ដែលប្រជពលរដ្ឋខ្មែរមិនអាចមើលរំលង ឬកាត់កម្មវិធីនេះចោលបានឡើយព្រោះជា ទំនៀមទំលាប់របស់ប្រជាជនខ្មែរតាំងពីការចាប់ផ្ដើមក៍កើតទឹកដីមកម្លេះ។

លោកស្រីបន្ថែមថាក្នុងឈុតសម្លៀកបំពាក់សំពះផ្ទឹមគេរមែងឃើញកូនក្រមុំស្លៀកសំពត់សំឡុយ និងរំខ្លួន ដោយស្បែ ឬគេហៅថាភួយនាសម័យមុន ព្រមទាំងមានការរំលេចក្បូរក្បាច់រចនាលើស្បែ ដោយសិល្បៈ ច្នៃប្រឌិតរបស់អ្នកតំឡើងឲ្យមានសោភ័ណ្ឌភាពនិងប្រណិតភាព។ ចំពោះការប្រើប្រាស់ស្បៃ របស់កូនក្រមុំ គឺមានលក្ខណៈខុសពីស្បៃធម្មតា ឬស្បៃរបាំ។តាមទំនៀមខ្មែរគេតែងប្រើស្បៃនេះ រំលើខ្លួន របស់កូនក្រមុំ ដែលព័ទ្ធឆៀងលើខ្លួនពីស្ដាំគងលើស្មាឆ្វេងរួចទម្លាក់ចុះមកត្រឹមកណ្ដាលភ្លៅ។

ចំណែកប្រភេទខ្សែឆៀងមានដូចជាផ្កាដូង សំបុកអង្រ្កង កន្ទុយកណ្ដុរ សង្វាក់ស្វាន ឆ្អឹងពស់ ច្រវាក់ឆាប ផ្ការំដួល និងផ្កា១០០ ជាដើម។ពីសម័យដើមគេរៀបចំនួនខ្សែឆៀងទៅតាមឋានៈរបស់បុគ្គលជំនាន់មុន តែសម័យឥឡូវគេមិនសូវកំណត់ទេ តែគេអាចប្រើបានទូទៅដែលភាគច្រើនគេប្រើ៥ខ្សែ ៧ខ្សែ ឬ៩ខ្សែ ទៅតាម អ្នកនិយមប្រើ ។ចំណែកក្រណាត់សំពត់វិញគឺគេនិយមប្រើដូចជាសំពត់ចរបាប់ សំពត់ហូល សំពត់ផាមួង សំពត់អន្លួញ សំពត់ធៀន ជាដើម។ ការស្លៀកជាសំពត់ខ្មែរយើង ក៍មានខ្នាតនិងប្រវែង ច្បាស់លាស់ដែរ ហើយជាធម្មតាការស្លៀកនេះគឺគេគិតចាប់ពីត្រឹមផ្ចិតនៃដងខ្លួនរបស់យើងចុះមកជិតលើភ្នែកគោ ប្រហែល ពាក់កណ្ដាលម្រាមដៃចង្អុល និងគិតពីភ្លីសំពត់ផ្នែកខាងមុខបត់ភ្លី៣ធ្នាប់ដៃចំនួន៧ ហើយផ្លិតសពត់សៀត ចង្កេះ គឺយើងបត់ទៅតាមទំហ៊ុនៃចង្កេះកូនក្រមុំ ហើយភ្លឺសំពត់គឺយើងអាចចាប់ភ្លឺ២ ឬ៣ ទៅតាមអ្នកនិយម ស្លៀក។ចំណែកគ្រឿងអលង្ការលើខ្លួនកូនក្រមុំគឺយើងគិតពីលើសក់ដល់ជើង ដែលជាធម្មតា ការតែងលំអរ លើសក់កូនក្រមុំគឺគេនិយមប្រើម្កុដ ឬរចនាត្រចៀក បន្ទាប់មកគឺគេពាក់ខ្សែក ឬជី និងមានពាក់ឆៀង ចំហៀងពីលើស្បែ ។

ចំណែកប្រភេទគ្រឿងអង្ការបំពាក់តាមដៃគឺមានឈ្មោះថាបានផាប់គឺមានតែខាងស្ដាំតែប៉ុណ្ណោះ ហើយគ្រឿង ពាក់កដៃមានទាំងពីរគឺរាប់ពីទៅលើមានដូចជាស្លឹកទេស ឬសន្លឹកទេស ជញ្ជៀនក្រងឬវ៉ែនប្រដប់ ក្រវិលដៃ កន្ទ្រុំ២ជុំ និងកងរាក់ ។ចំណែកឯក្រវិលកូក្រមុំក៍មានរំលេចទៅដោយត្បូងបុរាណខ្មែរយើងដែរ ដែលខ្មែរហៅ ថា ពេជ្រចំហៀង និងត្បូងប៊ុតជាត្បូងបុរាណសម្រាប់លំអរ លើគ្រឿងអលង្កា កូនក្រមុំ។រីឯគ្រឿងពាក់លើក ជើងមានដូចជាកងជើង ឬកងទងឈូក ក្រវិលជើង ឬក្រវិលទ្រកង ខណៈដែលការប្រើប្រាស់ពណ៌ សម្លៀក បំពាក់ក៍គេប្រើទៅតាមកម្មវិធីដែរ។លោកស្រី មឿង សាវី សង្កត់ថាការស្លៀក សម្លៀកបំពាក់ ប្រពៃណីឲ្យបាន ត្រឹមត្រូវក៍ជាការរួមចំណែកក្នុងការថែទាំងវប្បធ័ម ប្រពៃណីដូនតាខ្មែរ និងជួយលើកកម្ពស់ តម្លៃជាតិសាសន៍ របស់ខ្លួនឲ្យកាន់តែមានតម្លៃ និងមានវិសាលភាពទូលុំទូលាយល្អដល់មនុស្សជំនាន់ក្រោយ នៃសង្គមខ្មែរ ផងដែរ។លោកស្រីសង្ឃឹមថាបទបង្ហាញខាងលើនេះជាឯកសារដ៍សំខាន់សម្រាប់ឲ្យកូនខ្មែរជំនាន់ក្រោយយល់ដឹងពីអត្តសញ្ញាណជាតិរបស់យើងទាំងអស់គ្នា។

លោកស៊ីនឌី បានឲ្យដឹងថាឈុតសម្លៀកបំពាក់និងគ្រឿងអលង្ការដែលលោកស្រី មឿង សាវី រៀបរាប់នោះ គឺមាននៅហាងសម្អាងការរបស់លោកហេតុនេះហើយបើកូនក្រមុំចង់ស្អាតនិងតុបតែងខ្លួនតាមក្បួនខ្នាតប្រពៃណីខ្មែរត្រឹមត្រូវសូមផ្ដល់ទំនុកចិត្តដល់ក្រុមការងាររបស់លោកនឹងបំពេញជូនដោយរីករាយ។លោកក៍ធ្លាប់ប្រាប់ដែរថាមូលហេតុដែលលោកសម្រេចចិត្តបើកហាងសម្អាងការព្រោះតែលោកចង់អភិរក្សឈុតបុរណខ្មែរនិងគ្រឿងអលង្ការបុរាណឲ្យបានគង់វង្សទុកសម្រាប់កូនខ្មែរជំនាន់ក្រោយឲ្យបានដឹងនិងស្គាល់ពីអ្វីជារបស់ខ្មែរ៕

Leave a Reply

Your email address will not be published. Required fields are marked *