ដឹងតែកក្រេីកហេីយ! កំពូលតារាចម្រៀងល្បីៗត្រៀមបង្ហាញមុខនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉លឆាប់ៗនេះ

(ភ្នំពេញ)៖ កំពូលតារាចម្រៀងល្បីៗប្រចាំប្រទេស ឧកញ៉ា ព្រាប សុវត្ថិ ឧកញ៉ា ខេមរៈ សិរីមន្ត កញ្ញា តន់ ចន្ទសីម៉ា លោក ខេម លោក ខាន់ ជេមស៍ លោក គូម៉ា កញ្ញា អ៉ីវ៉ា រួមជាមួយតារាចម្រៀងជំនាន់ថ្មីពេញនិយមប្រចាំផលិតកម្ម Galaxy Navatra នឹងបង្ហាញវត្តមានរួមគ្នាដ៏កម្រ លើឆាកតន្ត្រីដ៏អស្ចារ្យ CAMBODIA BEER MEGA CONCERT 2023 នាំមកជូនមហាពិសេសផ្តាច់មុខដោយ Cambodia Beer ។

កំពូលមហាព្រឹត្តិការណ៍ប្រគំតន្រ្តីដ៏ធំសម្បើមនេះ នឹងធ្វើឡើងនៅដីឡូតិ៍ទល់មុខផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល នៅថ្ងៃទី ០៤ និងទី០៥ ខែមីនា ឆ្នាំ២០២៣ នេះ ចាប់ពីម៉ោង ៦ល្ងាចតទៅ ដោយមានការផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ BTV និង Live បន្តផ្ទាល់លើទំព័រហ្វ៊េសប៊ុក Cambodia Beer ។

ការបង្ហាញវត្តមានរួមគ្នានេះ នឹងធ្វើឲ្យកក្រើករាជធានីភ្នំពេញ ជាមួយនឹងបទចម្រៀងពិរោះៗ បទចម្រៀងថ្មីពេញនិយមទាន់សម័យ អមជាមួយការសម្តែងពិសេសៗ របស់តារាល្បីកិត្តិយសផងដែរ។ ន់តែពិសេស បងប្អូនអាចចូលរួមលេងហ្គេមឈ្នះរង្វាន់ស្រស់ស្អាតជាច្រើន ក្រេបរសជាតិដ៏ឆ្ងាញ់អស្ចារ្យរបស់ CAMBODIA BEER រាំលេងកម្សាន្តយ៉ាងសប្បាយ តាមចង្វាក់ភ្លេងក្រោមពន្លឺភ្លើងពណ៌លើឆាកតន្រ្តីលំហែរអារម្មណ៍នាចុងសប្តាហ៍៕

ដូច្នេះសូមកុំខកខានឲ្យសោះចូលរួមទស្សនាឲ្យបានច្រើនកុះករទំាងអស់គ្នាឬ ទស្សនាការ Live បន្តផ្ទាល់ទំព័រហ្វ៊េសប៊ុក Cambodia Beer

Leave a Reply

Your email address will not be published. Required fields are marked *