កក្រើកខេត្តកោះកុង! ផលិតកម្ម ឡាក់ស៊ី ណាវ៉ាត្រា សហការជាមួយ GANZBERG Beer នាំយកកំពូលតារាចម្រៀងល្បីៗក្នុងការប្រគំតន្រ្តី GANZBERG Premium Concert

កំពូលតារាចម្រៀងល្បីៗជួរមុខប្រចាំព្រះរាជាណាចក្រកម្ពុជាជាច្រើនរូប រួមមាន ឧកញ៉ា ព្រាប សុវត្ថិ និងឧកញ៉ា ខេមរៈ សិរីមន្ត លោក ខេម កញ្ញា តន់ ចន្ទសីម៉ា ព្រមទាំងតារាចម្រៀងល្បីៗជាច្រើនរូបទៀតរបស់ផលិតកម្មហ្គាឡាក់ស៊ី ណាវ៉ាត្រា នឹងរួមគ្នាសម្តែងយ៉ាងកក្រើកនៅទីរួមខេត្តកោះកុងតាមរយៈការប្រគំតន្រ្តី GANZBERG Premium Concert ដែលមានរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី២៥-២៦ខែកុម្ភៈ ឆ្នាំ២០២៣ នាទីលានបាល់ទាត់ខេត្តកោះកុង។

GANZBERG Premium Concert គឺជាព្រឹត្តិការណ៍ប្រគំតន្រ្តីអស្ចារ្យ និងធំបំផុតប្រចាំឆ្នាំរៀបចំឡើងដោយផលិតកម្មហ្គាឡាក់ស៊ី ណាវ៉ាត្រា និងស្រាបៀរ GANZBERG ប្រមូលផ្ដុំដោយកំពូលតារាចម្រៀងល្បីៗជួរមុខប្រចាំព្រះរាជាណាចក្រកម្ពុជា ផ្ដល់ជូននូវទស្សនីយភាពសិល្បៈល្អបំផុតសម្រាប់មហាជនបានចូលទស្សនាកម្សាន្តសប្បាយទូទាំង២៥រាជធានីខេត្ត។

ដោយឡែន នេះជាព្រឹត្តិការណ៍ដ៏ធំអស្ចារ្យនៅក្នុងទីរួមខេត្តកោះកុងប្រចាំដើមឆ្នាំ២០២៣ នេះ នឹងនាំមកនូវកម្មវិធីទស្សនីយភាពយ៉ាងល្អឥតខ្ចោះ ដែលនឹងធ្វើឱ្យបងប្អូនប្រជាពលរដ្ឋ ទទួលបាននូវការជួបជុំដ៏រីករាយ រំភើបចំពោះការសម្ដែងដ៏កក្រើកនៅកណ្តាលទីរួមខេត្តកោះកុង ព្រោះក្រៅអំពីវត្តមានតារាចម្រៀងល្បីៗជួរមុខប្រចាំព្រះរាជាណាចក្រកម្ពុជាហើយ ក៏នឹងមានទស្សនីយភាពកម្សាន្តជាច្រើនសម្បូរបែបដទៃទៀត។ ជាក់ស្ដែងកន្លងមក កម្មវិធីបានបង្ហាញនូវទស្សនីយភាព ល្ខោនខោល និងមរតកក្បាច់គុនបុរាណខ្មែរ យុទ្ធក្រមខម ផងដែរ។

សូមបញ្ជាក់ថា បេសកកម្មប្រគំតន្រ្តីដ៏ធំបំផុតតែមួយគត់ GANZBERG Premium Concert ដែលកើតឡើងចេញពីការចាប់ដៃសហការគ្នារវាងផលិតកម្មហ្គាឡាក់ស៊ី ណាវ៉ាត្រា និងស្រាបៀរ GANZBERG នេះនឹងមានវត្តមានធ្វើដំណើរទៅទូទាំងប្រទេសជាច្រើនខេត្តក្រុងនាពេលឆាប់ៗខាងមុខ ដើម្បីបង្កើតនូវភាពសប្បាយរីករាយអស្ចារ្យមិនធ្លាប់មានជូនដល់ហ្វេន និងទស្សនិកជនទូទាំងប្រទេសកម្ពុជា។

🎯ជួបគ្នាថ្ងៃទី២៥-២៦ខែកុម្ភៈ ឆ្នាំ២០២៣ នាទីលានបាល់ទាត់ខេត្តកោះកុង
🔶ក្រេបរសជាតិស្រាបៀរ GANZBERG ឈ្ងុយឆ្ងាញ់កម្រិតពិភពលោក

#galaxynavatra
#BeerGanzberg #AmazingTaste
#GanzbergPremiumConcert
#NanoSoundCambodia

Leave a Reply

Your email address will not be published. Required fields are marked *