កញ្ញា សូ សាន បានកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងតាមរយៈកិច្ចការមនុស្សធម៌ ពោលជារឿយៗកញ្ញា សូ សាន តែងតែចែករំលែកនូវធនធាន និងជាសម្ភារប្រើប្រាស់ដល់អ្នកខ្វះខាត ចាស់ជរា និងក្មេងកំព្រាជាបន្តបន្ទាប់

កញ្ញា សូ សាន បានកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងតាមរយៈកិច្ចការមនុស្សធម៌ ពោលជារឿយៗកញ្ញា សូ សាន តែងតែចែករំលែកនូវធនធាន និងជាសំភារៈប្រើប្រាស់ដល់អ្នកខ្វះខាត ចាស់ជរា និងក្មេងកំព្រាជាបន្តបន្ទាប់ ។

ជាក់ស្ដែងថ្មីៗនេះកញ្ញា សូ សាន បានបរិច្ចាគថិវកាជាង៥ពាន់ដុល្លារធ្វើស្ពានជួយសម្រួលការលំបាករបស់ប្រជាពលរដ្ឋក្នុងតំបន់នោះ ហើយជួយ១៨០០$សម្រាប់សាលា១០មករាបឹងកន្ទួត ដែលជាតម្រូវការចាំបាច់ក្នុងសាលា ពិសេសសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ ព្រមទាំងប្រជាពលរដ្ឋនៅភូមិបឹងវាល ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិសាត់ ដែលបង្កឡើងដោយគ្រោះធម្មជាតិ ដោយថវិកា៦៥,០០០ដុល្លាររបស់កញ្ញា សូ សាន ដែលមានគណនីហ្វេសប៊ុកឈ្មោះ So San នោះគឺមួយចំនួនធំសម្រាប់សាងស្ពាន និងមួយចំនួនទៀតសម្រាប់លោកគ្រូអ្នកគ្រូសាលា១០មករា បឹងកន្ទួត ទិញតុសម្រាប់សិស្សអង្គុយ ។

ក្រៅពីទឹកចិត្តសណ្ដោសប្រណី ស្រីស្រស់ល្អឆើតរូបនេះក៏តែងតែមានវត្តមាន និងការងារជាច្រើនជាមួយថ្នាក់ដឹកនាំធំៗ ។ ជាក់ស្ដែងថ្មីៗនេះម្ចាសក្រុមហ៊ុន SoSan Global Co.,Ltd កញ្ញា សូ សាន ទើបតែបានចូលជួបសម្ដែងការគួរសមឯកឧត្ដម ខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានក្នុងថ្ងៃខួបកំណើតរបស់ឯកឧត្ដម ហើយជាមួយគ្នានោះកញ្ញា សូ សាន ក៏បានយកផលិតផលបណ្ដូលផ្កា Saffron ជូនចំពោះ ឯកឧត្ដម ខៀវ កាញារិទ្ធ ផងដែរ ។

សូមបញ្ជាក់ថា ក្រៅពីជាសប្បុរសជន កញ្ញា សូ សាន ក៏ជាអ្នកថតរូបដ៏មានស្នាដៃម្នាក់ក្នុងការថតរូបអោយថ្នាក់ដឹកនាំ។

Leave a Reply

Your email address will not be published. Required fields are marked *