ប្ដីប្រពន្ធ ឱក សុគន្ធកញ្ញា ហោះទៅអូស្រ្តាលីជួបអ្នកមានគុណ

តារាចម្រៀង ឱក សុគន្ធកញ្ញា បានហោះទៅដល់ប្រទេស អូស្រ្តាលី ហើយកាលពីថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ២០២២ ម្សិលមិញនេះ ដើម្បីទៅជួបជុំ អ្នកម្តាយនិងសាច់ញាតិរបស់ខ្លួន ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ បន្ទាប់ពីខកខានក្នុងការជួបជុំក្រុមគ្រូសា អស់ពេលជាច្រើនឆ្នាំ។

តាមរយៈវិដេអូរបស់ អ្នកនាង ឱក សុគន្ធកញ្ញា ដែលបានបង្ហោះវនៅលើបណ្តាញសង្គមម្សិលមិលមិញនេះ គឺអ្នកនាង និងស្វាមី ព្រមជាកូនប្រុសជាស្រលាញ់របស់នាង បានធ្វើកំណើរទៅដល់ទឹកដីប្រទេសអូស្រាលី ដោយបានជួបជុំជាមួយអ្នកម្តាយ និង ប្អួនប្រុស ដែលរស់ទីនោះ និងបានបង្ហោញក្តីនឹករលឹកគ្នាយ៉ាងខ្លាំង។

ដោយក្នុងនោះផងដែរអ្នកនាង ឱក សុគន្ធកញ្ញា ក៏បានបង្ហាញអារម្មណ៍រំភើបយ៉ាងក្រៃលែង ពេលទៅទឹកដីប្រទេសអូស្រ្តាលី។ នាងបាននិយាយទាំងរំភើបថា « ទីបំផុតពួកយើងអាចឆ្លងកាត់ដំណាក់កាលដ៏ពិបាកមួយកម្រិតទៀតហើយ ទីបំផុតយើងបានជូបគ្នាហើយក្នុងឆ្នាំនេះ» ។

ជាមួយនឹង ការទៅដល់ទឹកដីនៃប្រទេស អូស្រា្តលី តារាចម្រៀង ឱក សុគន្ធកញ្ញា ក៏មានការចូលរួមត្រេកអរពីសំណាក់មិត្តភក្តិនៅក្នុងនិងក្រៅសិល្បៈជាច្រើនដោយ អ្នកខ្លះបានបញ្ចេញមតិថា«គ្រួសារកក់ក្តៅគួរឱ្យស្រឡាញ់ណាស់ពេលបានជួបជុំគ្នាបែបនេះ»។ ហើយអ្នកគាំទ្រខ្លះក៏បានសរសើរដល់តារាចម្រៀងលំដាប់ប្រទេសរូបនេះថា ពិតជាសំណាងណាស់ដែលបានស្វាមីល្អដូចជាលោក អ៊ឹង សុខលី បែបនេះ ។

ឆ្លៀតនៅក្នុងឱកាសភ្ជុំបិណ្ឌឆ្នាំនេះដែរ អ្នកនាងឱក សុគន្ធកញ្ញា និងស្វាមីព្រមទាំងកូនប្រុសជាទីស្រឡាញ់របស់ខ្លួន បានចំណាយពេលវេលាជាមួយគ្នានៅប្រទេស អូស្រ្តាលី ដើម្បីត្រៀមឆ្លងថ្ងៃកំណើតរបស់ខ្លួននៅទីនោះផងដែរ។ដោយអ្នកនាង ឱក សុគន្ធកញ្ញា ចំណាយពេល ៣ សប្តាហ៍ដើម្បីជួបជុំគ្រួសារនៅទឹកដី អូស្រ្តាលី និងឆ្លងពិធីបុណ្យភ្ជុំបិណ្ឌ នៅទីនោះផងដែរ ។

គួរបញ្ជាក់ផងដែរថា ដំណើររបស់ សុគន្ធកញ្ញា ជាមួយនឹងគ្រួសារទៅកាន់ប្រទេសអូស្ត្រាលី ធ្វើឡើងបន្ទាប់ពីពួកគេបានបញ្ចប់កម្មវិធី Cambodian Idol ដោយជោគជ័យ។ ក្នុងនោះ ឱក សុគន្ធកញ្ញា ជាគណៈកម្មការមួយរូប។ ចំណែកឯលោក អ៊ឹង សុខលី វិញ ត្រូវបានគេដឹងថា ជាបុរសខ្លាំង ដែលនៅពីក្រោយភាពជោគជ័យទាំងឡាយរបស់កម្មវិធីនីមួយៗដែលក្រុមហ៊ុនហង្សមាសទិញសិទ្ធផលិតនៅកម្ពុជា៕

Leave a Reply

Your email address will not be published. Required fields are marked *