ត្រៀមសម្លៀកបំពាក់ ត្រៀមក្បាច់រាំឱ្យហើយ ! បងប្អូនអ្នកកោះធំនឹងចូលឆ្នាំថ្មីមុនគេក្នុងការប្រគំតន្រ្តី GANZBERG PREMIUM IDOL TOUR CONCERT

ត្រៀមខ្លួន ! ត្រៀមសម្លៀកបំពាក់និងត្រៀមក្បាច់រាំឱ្យហើយទៅ បើមិនបានចូលរួមប្រយ័ត្នស្តាយក្រោយ ពីព្រោះ ព្រឹត្តិការណ៍ប្រគំតន្រ្តី GANZBERG PREMIUM IDOL TOUR CONCERT នឹងជួបបងប្អូនទស្សនិកជន ដំបូងគេនៅទឺកដីកោះធំដើម្បីចែករំលែកភាពរីករាយមុនឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរមកដល់ ។


កៀកថ្ងៃចូលឆ្នាំថ្មីប្រពៃណីខ្មែរហើយ ព្រឹត្តិការណ៍ប្រគំន្រ្តី GANZBERG PREMIUM IDOL TOUR CONCERT ត្រៀមនឹងចុះទៅ Surprise បងប្អូនអ្នកកោះធំ ខេត្តកណ្តាល មុនគេដើម្បីអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ បើមិនបានចូលរួម ប្រយ័ត្នស្តាយក្រោយ ពីព្រោះកំពូលតារាចម្រៀងល្បីៗបានត្រៀមនូវបទចម្រៀងថ្មីៗជាច្រើនដើម្បីសម្តែង និងច្រៀងឱ្យរង្គើឆាក GANZBERG ។ ជាក់ស្តែងនៅថ្ងៃទី០៣ ខែ មេសា ឆ្នាំ ២០២៦ ជួបជាមួយកំពូលតារាចម្រៀងល្បីៗប្រចាំនៅក្នុងផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា ដូចជាលោក ព្រាប សុវត្ថិ , ខេម , ខាន់ ជេមស៌ , កញ៉ា ហ៊ិន លីដា និងកញ្ញា អែមមី ព្រមទាំងតារាចម្រៀងជាច្រើនរូបទៀត ។ ចំណែកនៅថ្ងៃទី ០៤ ខែ មេសា ឆ្នាំ ២០២៦ ឯណោះវិញ ជួបជាមួយលោក គូម៉ា , Tempo កញ្ញា ខាត់ សួស្តី ព្រមទាំងតារាចម្រៀងវ័យក្មេងសំឡេងពីរោះជាច្រើនរួប នឹងត្រៀមនឹងមកអង្រួញឆាកតន្រ្តី GANZBERG PREMIUM IDOL TOUR CONCERT ឱ្យក្រើកមេឃរញ្ជួយដីម្តងជាមួយនិងបទចម្រៀងប្រពៃណីត្រៀមស្វាគមន៍ឆ្នាំថ្មី ។


GANZBERG PREMIUM IDOL TOUR CONCERT បានត្រៀមនូវឆាកតន្រ្តីដ៏ធំដែលមានលក្ខណៈដូចចូលឆ្នាំថ្មីប្រពៃណី ខ្មែរ ដើម្បីចែករំលែកនូវភាពរីករាយជូនពុកម៉ែបងប្អូនទស្សនាកម្សាន្តអារម្មណ៍មុនចូលឆ្នាំថ្មី ដែលធានាថា ឆាកតន្រ្តីនេះពិតជាសប្បាយ ប្រៀបដូចជាកំពុងចូលរួមពិធីបុណ្យចូលឆ្នាំថ្មីអីចឹង ដូច្នេះកុំភ្លេចណាត់ជួបគ្នា តែងខ្លួនប្លែកៗ ជាមួយម៉ូដសម្លៀកបំពាក់បែបខ្មែរដែលបងប្អូនស្រឡាញ់ ដើម្បីរាំលេងកម្សាន្តជុំគ្នាជាមួយអ្នកដែលខ្លួនស្រឡាញ់ក្នុងព្រឹត្តិការណ៍ប្រគំតន្រ្តី GANZBERG PREMIUM IDOL TOUR CONCERT ។
ក្រេបរសជាតិស្រាបៀរ GANZBERG ដែលឈ្ងុយឆ្ងាញ់កម្រិតពិភពលោកនៅក្នុងព្រឹត្តិការណ៍ប្រគំតន្រ្តី GANZBERG PREMIUM IDOL TOUR CONCERTនៅលើទឹកដីកោះធំទាំងអស់គ្នា ។ តារាចម្រៀងល្បីៗជាច្រើនរូបប្រចាំនៅក្នុងផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា បានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីសម្តែងនិងច្រៀងជូនបងប្អូនអ្នកទស្សនា និងរាំលេងកម្សាន្តជុំគ្នាមុនចូលឆ្នាំថ្មីប្រពៃណីខ្មែរ ៕