Angelina Jolie ស្ទើរស្រក់ទឹកភ្នែកពេលជូនកូនចិញ្ចឹមស្រីZaharaចូលរៀនមហាវិទ្យាល័យ

កំពូលតារាស្រីប្រចាំពិភពហូលីវូត លោកស្រី Angelina Jolie ប្រឹងទប់ទឹកភ្នែកស្ទើរតែមិនជាប់នៅពេលលោកស្រីជូនកូនស្រីចិញ្ចឹមអាយុ១៧ឆ្នាំនាងZahara ចូលរៀននៅមហាវិទ្យាល័យសិល្បៈ Spelman College នៅទីក្រុងAtlanta នៃសហរដ្ឋអាមេរិកនៅថ្ងៃ១០សីហា។

តួឯកស្រីនៅក្នុងភាពយន្តរឿង Eternals រូបនេះ បានជូនកូនស្រីទៅមហាវិទ្យាល័យ នៅពេលកូនត្រៀមចាប់ផ្តើមឆ្នាំសិក្សាដំបូងនៅរដូវស្លឹកឈើជ្រុះ ហើយតារាស្រីJolie ត្រូវបានគេមើលឃើញថាលោកស្រីមានអារម្មណ៍ខ្សឹកខ្សួលនៅពេលលោកស្រីជជែកជាមួយនាយក និងនាយករងសាលា។

តាមរយៈវីដេអូបង្ហោះលើបណ្តាញសង្គមអនឡាញ នៅពេលនាយកសាលាបានសួរលោកស្រីAngelina ថាមានអារម្មណ៍យ៉ាងណាដែរ ក្នុងនាមលោកស្រីជាអ្នកម្តាយម្នាក់របស់សិស្សមហាវិទ្យាល័យសិល្បៈSpelman ។ កំពូលតារាស្រីប្រចាំពិភពហូលីវូត លោកស្រី Angelina Jolie ក៏តបទៅវិញថា «ខ្ញុំស្ទើរតែយំទៅហើយ ។ ខ្ញុំខំប្រឹងទប់ទឹកភ្នែក»។

គិតត្រលប់ទៅខែកក្កដាវិញលោកស្រីJolieប្រាប់ថាកូនស្រីZahara របស់លោកស្រី នឹងចូលរៀនមហាវិទ្យាល័យសិល្បៈដែលគេឃើញលោកស្រីបង្ហាញរូបថតលោកស្រីថតជាមួយក្រុមសិស្សសាលានិងសរសេរថា “Zahara និងបងប្អូនស្រីនាងនៅសាលាSpelman!អបអរសាទរសិស្សថ្មីទាំងអស់ចាប់ផ្តើមនៅឆ្នាំនេះ។ ជាទីកន្លែងពិសេស និងជាកិត្តិយសដែលមានសមាជិកគ្រួសារជាសិស្សថ្មីនៅសាលាSpelman.”។
Zahara ជាកូនស្រីចិញ្ចឹមរបស់កំពូលតារាស្រីប្រចាំពិភពហូលីវូត លោកស្រី Angelina Jolie និងអតីតស្វាមីរបស់លោកស្រីគឺលោក Brad Pitt ដែលជាតារាភាពយន្តហូលីវូតដូចគ្នា។ Brad Pitt ថ្មីៗនេះក៏បានលើកសរសើរកូនស្រីZahara ដែលត្រៀមនឹងចូលរៀននៅមហាវិទ្យាល័យផងដែរ។Angelina Jolie: latest news and pictures - HOLA! USA

លោកស្រី Jolie និងលោក Pitt ទាំង២នាក់ជាឳពុកម្តាយរបស់កូនប្រុស Maddox(អាយុ21ឆ្នាំ ដែលបច្ចុប្បន្នកំពុងសិក្សានៅប្រទេសកូរ៉េខាងត្បូង) និងកូនប្រុស Pax(អាយុ 18ឆ្នាំ), កូនស្រី Shiloh( អាយុ16ឆ្នាំ), ហើយនិងកូនភ្លោះ Vivienne និងKnox (អាយុ១៤ឆ្នាំ)។

Leave a Reply

Your email address will not be published.