តារាជើងចាស់ទីក្រុងហុងកុងNancy Sit ប្រាប់ថាកាលពីឆ្នាំមុនឈឺស្ទើរតែងងឹត

តារាសម្តែងស្រីជើងចាស់ប្រចាំទីក្រុងហិរញ្ញវត្ថុហុងកុង Nancy Sit ថ្មីៗបាននិយាយប្រាប់ពីបញ្ហាសុខភាពដែលបានកើតឡើងលើខ្លួនកាលពីឆ្នាំមុន។ តារាសម្តែងរូបនេះនិយាយប្រាប់ថា ភ្នែកទាំងគូររបស់លោកស្រី ស្ទើរតែងងឹតទៅហើយដោយសារបញ្ហាវិបត្តិក្នុងកែវភ្នែករបស់អ្នកជំងឺចាស់ជរា។ ស្ថានភាពនេះ នាំអោយភ្នែកអ្នកជំងឺមើលមិនសូវច្បាស់ ឬងងឹតតែម្តង។

ប៉ុន្តែមិនដូច្នេះឡើយ ក្រោយមកទើបលោកស្រីដឹងថា លោកស្រីមានបញ្ហាកែវភ្នែក ហើយក៏ត្រូវព្យាបាល។ តារាសម្តែងស្រីជើងចាស់ប្រចាំទីក្រុងហិរញ្ញវត្ថុហុងកុង Nancy Sit បានផ្តល់ការណែនាំទៅកាន់មិត្តអ្នកគាំទ្រថា«ខ្ញុំយល់ថាមិត្តភ័ក្តជាច្រើននាក់ណាស់មានអាការៈដូចខ្ញុំ ហើយតែងតែគិតថា ជារឿងធម្មតាទេ ដែលភ្នែកយើងមើលអ្វីមិនសូវច្បាស់ដោយសារតែអាយុចាស់។

ហើយក៏ប្រហែលមនុស្សចាស់គ្រប់គ្នាខ្លាចការរំខានដល់គ្រួសារ ដូច្នេះក៏សម្រេចមិនទៅមន្ទីរពេទ្យពិនិត្យសុខភាព»។ តារាសម្តែង Nancy Sit បាននិយាយបន្តយ៉ាងដូច្នេះ «វេជ្ជបណ្ឌិតរបស់លោកស្រីបាន ផ្តល់ការណែនាំថា សម្រាប់អ្នកជំងឺដែលមានអាការៈធ្ងន់ធ្ងរហើយមិនស្វែងរកការព្យាបាលទាន់ពេលវេលាទេ អាចនឹងងងឹតភ្នែក» ។ លោកស្រី បានផ្តល់ការណែនាំអោយមនុស្សចាស់ទាំងឡាយ ទៅពិនិត្យថែទាំសុខភាពភ្នែកអោយបានទាន់ពេលវេលា។

Leave a Reply

Your email address will not be published. Required fields are marked *