អបអរ! កញ្ញា សារី ស្រីពេជ្រ ស្ត្រីខ្មែរដំបូងឈ្នះមកុដកម្មវិធីអន្តរជាតិ Miss & Mister Petite Global 2022

នៅយប់មិញនេះប្រជាជនកម្ពុជាជាច្រើនបានសម្ដែងក្ដីរំភើបយ៉ាងខ្លាំង ក្រោយបេក្ខភាព សារី ស្រីពេជ្រ បវរកញ្ញាកម្ពុជាបានឈ្នះកមុដកម្មវិធីលំដាប់អន្តរជាតិ Miss & Mister Petite Global 2022 ដែលបានធ្វើឡើយនៅ​ប្រទេស Malaysia ។

នេះអាចនិយាយបានថា ជាលើកដំបូងហើយៗក៏ជា​ប្រវត្ដិសាស្ដ្រ​នៅ​ក្នុង​កម្មវិធី​បវរកញ្ញា​ កម្ពុជា ដែល​បាន​ឈ្នះមកុដលំដាប់អន្តរជាតិបែបនេះ ដោយកញ្ញា សារី ស្រីពេជ្រ ឬ Pich Mainavyta គឺជា​ស្ដ្រី​ដំបូង​គេ​បង្អស់​ដែល​អាច​ដ​ណ្ដើ​មកុដម​ពី​ឆាក​អន្តរជាតិ​បាន​ ។

ជ័យជម្នះដ៏ធំ និងជាលើកដំបូងសម្រាប់កម្ពុជានេះ សារី ស្រីពេជ្រ បានសម្ដែង​នូវក្ដីរំភើបជាខ្លាំង និងគោរពដឹងគុណចំពោះអ្នកមានគុណ ក្រុមហ៊ុនCIM និង​អ្នក​គាំទ្រ ចំពោះការផ្តល់កម្លាំងចិត្ត​ លើកទឹកចិត្ត​ និងការជ្រោមជ្រែងជួយនាងឱ្យបាន​បំពេញ​ភារកិច្ចក្នុងនាមជាកម្ពុជា​ ហើយពេលនេះនាងក៏ធ្វើបានដើម្បីអ្នកទាំងអស់គ្នា​ និងដើម្បី​កម្ពុជាផងដែរ ។

គួរបញ្ជាក់ថា ស្រី​ស្អាត សារី ស្រី​ពេជ្រ ដែល​មាន​អាយុ​២១​ឆ្នាំ ជានា​រី​ដ៏​ស្រស់​ស្អាត និង​មាន​ចំណេះ​ដឹង​ខ្ពស់ ទាំង​ការ​និយាយ​ស្ដី ទាំង​អាកប្បកិរិយា​សមសួន​ជានា​រី​ខ្មែរ និង​ស័ក្ដិ​សម​នឹង​កិត្តិនាម​ជា​ម្ចាស់​ក្ស​ត្រី​នៃ​ចក្រវាល​នេះ ​។ យ៉ាងណាក្រោយទទួលបាន​ជ័យជម្នះ​ក្លាយ​ជាម្ចាស់កមុដ Miss Petite Global 2022​ កញ្ញា​ សារី​ ស្រីពេជ្រ និងលោក​ ចាន់ គឹមសិទ្ធ​ 1st Runner Up Mister Petite Global 2022 នឹងវិលត្រលប់មកដល់ប្រទេស​កម្ពុជាវិញនៅរាត្រី​ថ្ងៃទី០៧​ ខែសីហា​ ឆ្នាំ​២០២២​ វេលាម៉ោង៨យប់នេះ ៕

Leave a Reply

Your email address will not be published. Required fields are marked *