មកដល់កំពង់ធំហើយ Cambodia Mega Concert! ត្រៀមខ្លួនមកជួបអាយដលផលិតកម្មហ្គាឡាក់ស៊ី ណាវ៉ាត្រា និងសប្បាយឱ្យអស់ដៃ រយៈពេល០២ថ្ងៃពេញ

ក្រោយពីពាំនាំភាពសប្បាយឥតខ្ចោះជូនបងប្អូនអ្នកខាងស្រុកក្រឡាញ់ ខេត្តសៀមរាបរួចរាល់ ព្រឹត្តិការណ៍ប្រគំតន្រ្តី Cambodia Mega Concert បានធ្វើដំណើរមកដល់ខេត្តកំពង់ធំហើយ។

មកដល់ទឹកដីថ្មីខេត្តកំពង់ធំ ក៏មិនឱ្យចាញ់អ្នកសៀមរាបដែរ ព្រឹត្តិការណ៍ Cambodia Mega Concert នឹងនាំយកនូវវត្តមានតារាចម្រៀងលំដាប់កំពូលប្រចាំព្រះរាជាណាចក្រកម្ពុជា នៃផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា មកជូនបងប្អូនបានទស្សនា និងអាចកំសាន្តជាមួយចង្វាក់រំាថ្មីៗ ពេញនិយម ប្រកបដោយភាពសប្បាយរីករាយ។

កំពូលតារាចម្រៀងលំដាប់កំពូលៗរបស់ព្រះរាជាណាចក្រកម្ពុជាប្រចាំផលិតកម្មហ្គាឡាក់ស៊ី នឹងមកជួបជុំគ្នាលើឆាកតន្ត្រីយ៉ាងកក្រើករបស់ Cambodia Mega Concert មានដូចជា ឧកញ៉ា ព្រាប សុវត្ថិ ឧកញ៉ា ខេមរៈ សិរីមន្ត លោក ខេម កញ្ញា តន់ ចន្ទសីម៉ា លោកខាន់ ជេមន៍ លោក គូម៉ា កញ្ញា អ៊ុក សុវណ្ណារី លោក Nak Fake កញ្ញា អេម មី កញ្ញា ហ៊ិន លីដា លោក វង្ស ថាណាន់ តារារ៉េបលោក K-LA និងតារាល្បីៗដទៃទៀតជាច្រើនទៀតមានទាំងកំពូលតារាកំប្លែង នាយ ក្រឹម ផងដែរ។

Cambodia Mega Concert រៀបចំឡើងដោយក្រុមហ៊ុនស្រាបៀរ Cambodia និងផលិតកម្មហ្គាឡាក់ស៊ី ណាវ៉ាត្រា ហើយនឹងរៀបចំធ្វើឡើងរយៈពេល០២ថ្ងៃពេញ គឺនៅថ្ងៃទី០៨-០៩ ខែមេសា ឆ្នាំ២០២៣នេះ នៅទីតាំង កំពង់ថ្ម ខេត្តកំពង់ធំ។

 

បងប្អូនអាចមកទស្សនាអាយដលសំណព្វចិត្តរបស់ខ្លួននៅថ្ងៃណាមួយក៏បាន ក្នុងរយៈពេលទាំងពីរថ្ងៃនេះ។ ដូចសព្វរាល់ដង
ព្រឹត្តិការណ៍ដ៏ពិសេសនេះក៏នឹងមានការផ្សាយបន្តផ្ទាល់ពីកញ្ចក់ទូរទស្សន៍ BTV News ចាប់ពីម៉ោង ៨យប់ តទៅផងដែរ។

កុំភ្លេចណា ឱកាសបានចូលរួមកំសាន្តសប្បាយ ក្រេបឱជារសស្រាបៀរកម្ពុជា និងរំាច្រៀងតាមចង្វាក់ភ្លេងជាមួយអាយដលហ្គាឡាក់ស៊ីទាំងអស់គ្នា នៅកំពង់ថ្ម ខេត្តកំពង់ធំ ទាំងអស់គ្នា។

Leave a Reply

Your email address will not be published. Required fields are marked *