Galaxy Navatra និងGANZBERG beer នាំយកកំពូលតារាចម្រៀងផុតលេខប្រចាំប្រទេស ធ្វើការប្រគំតន្រ្តី GANZBERG Premium Concert 25ខេត្តក្រុង

ផលិតកម្មហ្គាឡាក់ស៊ី ណាវ៉ាត្រា និងស្រាបៀរ GANZBERG នឹងរៀបចំនូវការប្រគំតន្រ្តី GANZBERG Premium Concert ដែលជាព្រឹត្តិការណ៍ប្រគំតន្រ្តីអស្ចារ្យ និងធំបំផុតប្រចាំឆ្នាំ និងមានវត្តមានចូលរួមពីសំណាក់កំពូលតារាចម្រៀងល្បីៗជួរមុខប្រចាំព្រះរាជាណាចក្រកម្ពុជាជាច្រើនរូប ជាចំណងដៃជូនដល់បងប្អូនទាំងអស់គ្នាសម្រាប់ការទស្សនា។ ព្រឹត្តិការណ៍ដ៏វិសេសវិសាលនេះ នឹងរៀបចំឡើងរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី១៨-១៩ខែកុម្ភៈ ឆ្នាំ២០២៣ នាពហុកីឡដ្ឋានខេត្តកំពត។

ក្នុងនោះដែរ បងប្អូនអ្នកទស្សនាទាំងអស់នឹងមានឱកាសបានជួបវត្តមានផ្ទាល់កំពូលតារាចម្រៀង ឧកញ៉ា ព្រាប សុវត្ថិ និងឧកញ៉ា ខេមរៈ សិរីមន្ត នៅលើឆាកតន្រ្តីយ៉ាងរំភើបរីករាយ។ ក្រៅពីនោះក៏មានវត្តមានលោក ខេម កញ្ញា តន់ ចន្ទសីម៉ា ព្រមជាមួយនឹងកំពូលតារាចម្រៀងល្បីៗជាច្រើនរូបទៀតរបស់ផលិតកម្មហ្គាឡាក់ស៊ី ណាវ៉ាត្រា។ ព្រឹត្តិការណ៍ដ៏កក្រើកមួយនេះ ក៏នឹងមានបង្ហាញនូវទស្សនីយភាព ល្ខោនខោល និងមរតកក្បាច់គុនបុរាណខ្មែរ យុទ្ធក្រមខម ផងដែរ។

វត្តមានដ៏អស្ចារ្យ រួមជាមួយនឹងកម្មវិធីទស្សនីយភាពយ៉ាងល្អឥតខ្ចោះទាំងនេះ នឹងធ្វើឱ្យបងប្អូនប្រជាពលរដ្ឋ អ្នកទស្សនាកម្សាន្ត អ្នកគាំទ្រ និងអ្នកស្នេហាតន្ត្រីទទួលបាននូវការជួបជុំដ៏រីករាយ រំភើបចំពោះការសម្ដែងដ៏កក្រើកនៅក្រុងកំពត ខេត្តកំពត។

សូមបញ្ជាក់ថា បេសកកម្មប្រគំតន្រ្តីដ៏ធំបំផុតតែមួយគត់ GANZBERG Premium Concert ដែលកើតឡើងចេញពីការចាប់ដៃសហការគ្នារវាងផលិតកម្មហ្គាឡាក់ស៊ី ណាវ៉ាត្រា និងស្រាបៀរ GANZBERG នេះ នឹងនាំយកមកនូវវត្តមានកំពូលតារាចម្រៀងល្បីៗជួរមុខប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលបានត្រៀមខ្លួនរួចរាល់ធ្វើដំណើរទៅទូទាំងប្រទេសជាច្រើនខេត្តក្រុងនាពេលឆាប់ៗខាងមុខ ដើម្បីបង្កើតនូវភាពសប្បាយរីករាយអស្ចារ្យមិនធ្លាប់មានជូនដល់ហ្វេន និងទស្សនិកជនរាប់ពាន់នាក់។

មហាព្រឹត្តិការណ៍ប្រគំតន្រ្តីដ៏ធំបំផុត Ganzberg Premium Concert ដែលប្រមូលផ្តុំដោយកំពូលតារាចម្រៀងល្បីៗនឹងបង្ហាញវត្តមាននៅលើទឹកដីខេត្តសម្បូរធុរេនជាប់មាត់សមុទ្រយើងហើយ
🎯ជួបគ្នាថ្ងៃទី១៨-១៩ខែកុម្ភៈ ឆ្នាំ២០២៣ នាពហុកីឡដ្ឋានខេត្តកំពត
🔶ក្រេបរសជាតិស្រាបៀរ GANZBERG ឈ្ងុយឆ្ងាញ់កម្រិតពិភពលោក

Leave a Reply

Your email address will not be published. Required fields are marked *