ជួបគ្នានៅផ្សារទំនើបអូឡាំព្យាម៉លចុតសប្តាហ៍នេះ ជាមួយវត្តមានតារាចម្រៀងឈុតធំរបស់ហ្គាឡាក់ស៊ីក្នុងព្រឹត្តិការណ៍ប្រគុំតន្ត្រី Cambodia Mega Concert អបអរសាទរមហោស្រពភាពយន្តអន្តរជាតិកម្ពុជា

មហោស្រពភាពយន្តអន្តរជាតិកម្ពុជាឆ្នាំ២០២៣នឹងចាប់ផ្តើមប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី៣១ ខែឧសភា រហូតដល់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣នេះ ហើយកាន់តែពិសេសទៀតនោះក្រៅពីវត្តមានខ្សែភាពយន្តរាប់រយចំណងជើងដែលនឹងត្រូវយកមកដាក់បញ្ចាំង បងប្អូនក៏នឹងអាចកម្សាន្តសប្បាយជាមួយវត្តមានតារាចម្រៀងល្បីៗលំដាប់កំពូលរបស់ផលិតកម្ម ហ្គាឡាក់ស៊ី នៅក្នុងការប្រគុំតន្រ្តីដ៏អស្ចារ្យរបស់ក្រុមហ៊ុនស្រាបៀរកម្ពុជា Cambodia Mega Concert នៅចំកណ្តាលបេះដូងនៃរាជធានីភ្នំពេញផងដែរ។

ការប្រគុំតន្រ្តីនេះនឹងធ្វើឡើងពិសេសនៅក្នុងផ្សារទំនើបអូឡាំព្យាម៉ល រយៈពេល២ថ្ងៃ គឺថ្ងៃទី៣-៤ ខែមិថុនា ឆ្នាំ២០២៣ ចាប់ពីម៉ោង៦ល្ងាចតទៅ ដោយបងប្អូនទាំងអ្នកស្រឡាញ់វិស័យភាពយន្ត និងអ្នកស្រឡាញ់វិស័យចម្រៀងអាចមកជួបផ្ទាល់ជាមួយកំពូលតារាចម្រៀងរបស់ផលិតកម្មហ្គាឡាក់ស៊ីច្រើនរូប រួមមាន ឧកញ៉ា ខេមរៈ សេរីមន្ត លោក ខេម កញ្ញា តន់ ច័ន្ទសីម៉ា និងកំពូលតារាចម្រៀងល្បីៗឈ្មោះជាច្រើនរូបទៀត។

កុំភ្លេចណា ចូលរួមដោយសេរីឱ្យបានកោះករទាំងអស់គ្នា! ធានាថាបងប្អូននឹងទទួលបានភាពសប្បាយរីករាយ ជាពិសេសជាមួយវត្តមានទីតាំងល្អឥតខ្ចោះ រួមជាមួយនឹងឆាកតន្រ្តីប្រកបដោយគុណភាពស្តង់ដារខ្ពស់ និងបច្ចេកទេសសម្លេងនិងភ្លើងល្អឥតខ្ចោះ។

ព្រឹត្តិការណ៍ប្រគុំតន្រ្តីនេះក៏នឹងមានការផ្សាយផ្ទាល់តាមរយៈទូរទស្សន៍ BTV និងលើទំព័រហ្វេសប៊ុកផ្លូវការរបស់ផលិតកម្មហ្គាឡាក់ស៊ី ចាប់ពីម៉ោង6ល្ងាចតទៅផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *