Cambodia Mega Concert ទៅដល់ខាងក្រឡាញ់ សៀមរាបហើយ! ២ថ្ងៃពេញត្រៀមសប្បាយឱ្យអស់ដៃ ជាមួយកំពូលតារាចម្រៀង ផលិតកម្ម ហ្គាឡាក់ស៊ី

ព្រឹត្តិការណ៍ប្រគំតន្រ្តី Cambodia Mega Concert នឹងចេញដំណើរបន្តទៅដល់ខេត្តសៀមរាប ស្រុកក្រឡាញ់ ដោយនឹងនាំយកនូវវត្តមានតារាចម្រៀងលំដាប់កំពូលប្រចាំព្រះរាជាណាចក្រកម្ពុជា មកជូនបងប្អូនបានកំសាន្តសប្បាយរីករាយ រំាលេងកម្សាន្តជាថ្មីម្តងទៀតហើយ។

ព្រឹត្តិការណ៍ Cambodia Mega Concert នេះរៀបចំឡើងដោយក្រុមហ៊ុនស្រាបៀរ Cambodia និងផលិតកម្មហ្គាឡាក់ស៊ី ណាវ៉ាត្រា ហើយនឹងរៀបចំរយៈពេល ០២ថ្ងៃពេញ គឺនៅថ្ងៃទី០១-០២ ខែមេសា ឆ្នាំ២០២៣នេះ នៅលើទឹកដីស្រុកក្រឡាញ់ ខេត្តសៀមរាប បន្ទាប់ពីបានបញ្ចប់បេសកកម្មក្នុងខេត្តបាត់ដំបងនាពេលកន្លងមក។

បងប្អូនទស្សនិកជននឹងមានឱកាសបានរាំលេងកម្សាន្តសប្បាយអស់ដៃជាមួយវត្តមានចូលរួមយ៉ាងកក្រើក រួមមានវត្តមានកំពូលតារាចម្រៀងប្រចាំផលិតកម្មហ្គាឡាក់ស៊ី ដូចជា ឧកញ៉ា ព្រាប សុវត្ថិ ឧកញ៉ា ខេមរៈ សិរីមន្ត លោក ខេម កញ្ញា តន់ ចន្ទសីម៉ា លោកខាន់ ជេមន៍ លោក សុវត្ថិ មុនីវណ្ណ លោក គូម៉ា កញ្ញា អ៊ុក សុវណ្ណារី លោក Nak Fake កញ្ញា អេម មី កញ្ញា ហ៊ិន លីដា លោក វង្ស ថាណាន់ តារារ៉េបលោក K-LA និងតារាល្បីៗដទៃទៀតជាច្រើនទៀតមានទាំងកំពូលតារាកំប្លែង នាយ ក្រឹម រួមនឹងពិធីករ ពិធីការិនីសម្បូរវោហារផងដែរ។

ដូចសព្វរាល់ដង ឱកាសដ៏ពិសេសនេះក៏នឹងមានការផ្សាយបន្តផ្ទាល់ពីកញ្ចក់ទូរទស្សន៍ BTV News ចាប់ពីម៉ោង ៨យប់ តទៅ។

កុំភ្លេចណា មកចូលរួមទាំងអស់ និងទទួលអារម្មណ៍រំភើបរីករាយជាមួយបទចម្រៀងល្បីៗ និងពេញនិយមដែលនឹងប្រគុំសម្តែងនៅលើឆាកតន្ត្រីធំទូលាយ អមដោយភ្លើងពណ៌រេរាំតាមចង្វាក់ភ្លេងនៅចំពោះមុខបងប្អូនអ្នកស្រុកក្រឡាញ់យើង។! ថ្ងៃទី០១-០២ មេសា ឆ្នាំ២០២៣នេះ នៅទីតាំងបរិវេណដីឡូតិ៍ ជាប់ផ្លូវជាតិលេខ៦A ស្រុកក្រឡាញ់ ខេត្តសៀមរាប!

Leave a Reply

Your email address will not be published. Required fields are marked *