Jessica Hsuanធ្លាប់ត្រូវអ្នកគ្រប់គ្រងថានាងធាត់ហើយចាស់និងប្រាប់ឱ្យនាងឈប់ពីអាជីពសិល្បៈ

តារាសម្តែងរបស់ប៉ុស្តិ៍ទូរទស្សន៍ល្បីប្រចាំទឹកដីទីក្រុងហុងកុង TVB នាង Jessica Hsuan បច្ចុប្បន្នអាយុ៥១ឆ្នាំ។ នាងសម្តែងនៅក្នុងភាពយន្តល្បីៗជាច្រើនមានដូចជារឿង The Drive of Life(ឆ្នាំ២០០៧) ។ថ្មីៗនេះនាងបានចូលរួមកិច្ចសម្ភាសន៍មួយក្នុងកម្មវិធី «A Date With Lu Yu» ហើយនាងបានចែករំលែកបញ្ហាផ្សេងៗដែលនាងបានជួបប្រទះនៅក្នុងវិស័យឧស្សាហកម្មសិល្បៈភាពយន្ត។

តារាស្រីហុងកុងនាង Jessica កើតនៅខែសីហា ឆ្នាំ១៩៧០ បានចូលប្រឡូកក្នុងវិស័យសិល្បៈ ចាប់តាំងពីនាងចូលប្រឡូកតាំងពីឆ្នាំ១៩៩៣ មកដល់បច្ចុប្បន្ន។ នាងបានប្រាប់ថា នាងធ្លាប់កើតមានបញ្ហាក្រពេញទីរ៉ូអ៊ីត ដែលធ្វើអោយមុខរបស់នាងឡើងហើមប៉ោងមូល ជាហេតុធ្វើអោយការងារសិល្បៈរបស់នាងស្រកស្រុតទៅតាមនោះ។

ហើយបញ្ហានេះក៏បានធ្វើអោយអតីតអ្នកគ្រប់គ្រងការងារសិល្បៈរបស់នាងមានការមិនពេញចិត្តយ៉ាងខ្លាំងចំពោះនាង និងបានប្រាប់នាងថា នាងមានអាយុ៤០ឆ្នាំហើយ ចឹងហើយការងារសិល្បៈរបស់នាងក៏មិនសូវសម្បូរដូចពេលមុនដែល ដោយសារ នាងមានអាយុច្រើនហើយ។

Jessica បង្ហាញប្រាប់ថា រឿងដែលនាងឈឺចាប់បំផុតគឺអ្នកគ្រប់គ្រងរបស់នាងនិយាយមកកាន់នាងថា«អ្នកចាស់ហើយ និងធាត់ ដូច្នេះគ្មានការងារអ្វីក្នុងសិល្បៈនាងអាចបន្តធ្វើបានតទៅទៀតឡើយ។ ឈប់ធ្វើការងារជាតារាសម្តែងតទៅទៀតទៅ។ ឈប់ពីសិល្បៈហើយទៅរកការងារអ្វីផ្សេងទៀតធ្វើទៅ»។

Jessica នាងបានសារភាពថា អារម្មណ៍របស់នាងពិតជាទទួលរងសម្ពាធខ្លាំងពីសំដីអ្នកគ្រប់គ្រងការងារសិល្បៈរបស់នាង។

ប៉ុន្តែពិតជាអរគុណដែល Jessica អាចឆ្លងកាត់អារម្មណ៍រងសម្ពាធនេះបានឆាប់រហ័ស។ នាងនិយាយយ៉ាងដូច្នេះថា«ខ្ញុំប្រហែជាមិនអាចទទួលបានការសម្តែងជាតួអង្គឯកដូចកាលពីមុន ប៉ុន្តែខ្ញុំគិតថា គ្មានហេតុផលអ្វីដែលខ្ញុំត្រូវដូរការងារ ហើយឈប់សម្តែងតទៅទៀតឡើយ»។ «ខ្ញុំគិតថាខ្ញុំគ្មានបញ្ហាអ្វីទេ ដូច្នេះខ្ញុំបន្តទៅមុខទៅតាមផ្លូវរបស់ខ្ញុំ»។Jessica បន្ថែម។

តារាស្រីនាង Jessica Hsuan រូបនេះ បន្តថា នាងឈប់ធ្វើការងារជាមួយនិងអ្នកគ្រប់គ្រងបែបនោះតទៅទៀតហើយ។ ហើយក៏គ្មានហេតុផលអ្វីដែលត្រូវរក្សាទំនាក់ទំនងជាមួយមនុស្សបែបនោះតទៅទៀតដែរ។

Leave a Reply

Your email address will not be published. Required fields are marked *