កុំភ្លេច! កំពូលតារា Galaxy ៣រូប នឹងធ្វើឱ្យកក្រើកក្លឹប ATM ខេត្តព្រះសីហនុនាយប់នេះ

កំពូលតារាចម្រៀង ប្រចាំផលិតកម្មGalaxy Navatra កញ្ញា តន់ ចន្ទសីម៉ា , Rapper K-La តារាចម្រៀងកញ្ញា ហ៊ិន លីដា នឹងបង្ហាញវត្តមាននៅក្លឹប ATM ខេត្តព្រះសីហនុ នាយប់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២នេះ ដែលនឹងធ្វើឱ្យការជួបជុំកម្សាន្តនៅក្ដឹបមួយនេះកាន់តែមានភាពសប្បាយរីករាយ ស្របពេលនៃឱកាសព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី៩ផងនោះ។

កម្មវិធី Galaxy Indoor បានចាប់ដៃគូ ជាមួយក្រុមហ៊ុន Vattanac រៀបចំកម្មវិធីប្រគំតន្រ្តីក្នុងសាលយ៉ាងអស្ចារ្យ និងកំពុងតែពេញនិយមពីសំណាក់អ្នកគាំទ្រ ជាពិសេសក្នុងស្រទាប់យុវវ័យ ។ បើតាមការឲ្យដឹងពី អ្នកគ្រប់កម្មវិធីនេះ Galaxy Indoor ក៏នឹងមានកម្មវិធីប្រគុំតន្ត្រីដ៏ធំ ក្នុងឱកាសថ្ងៃឈប់សម្រាកចុងសប្ដាហ៍នេះផងដែរ។ ប្រសិនបើអ្នកគាំទ្រចង់ជួបអាយដលល្បីៗខាងលេី កុំភ្លេចមកជួបគ្នានៅក្លឹប ATM នាខេត្តព្រះសីហនុនៅយប់នេះ។

កាន់តែអស្ចារ្យនោះ គឺនៅក្នុងកម្មវិធីប្រគុំតន្រ្តី Galaxy Indoor អ្នកគាំទ្រនឹងបានជួបជាមួយតារាចម្រៀងកំពូលប្រចាំផលិតកម្ម Galaxy គឺកញ្ញា តន់ ចន្ទសីម៉ា ដែលជាតារាចម្រៀងជួរមុខ ហើយដែលគេមើលឃើញថា ជាតារាចម្រៀងមានសមត្ថភាពច្រៀងបានគ្រប់ទម្រង់តែម្នាក់គត់ នៅកម្ពុជានាពេលបច្ចុប្បន្នមិនថា បទបែប Rap បទញាក់ បទប្រពៃណី ជាដើម គឺកញ្ញាធ្វើបានល្អឥតខ្ចោះ។

Leave a Reply

Your email address will not be published. Required fields are marked *