ពេជ្រ សូលីកា ស្នើមហាជនកុំបំផ្លាញសមត្ថភាពរបស់បេក្ខជន ថុល សុភិទិ

ប៉ុន្មានថ្ងៃមកនេះ នៅលើបណ្ដាញសង្គមានការចាប់អារម្មណ៍ជាខ្លាំងទៅលើជីវិតឯកជនរបស់តារាចម្រៀងហង្សមាស ពេជ្រ សូលីកា ខណៈមានចចាមអារ៉ាមជាច្រើននិយាយតៗគ្នាថា អ្នកមេម៉ាយកូនមួយរូបនេះកំពុងមានទំនាក់ទំនងស្នេហាជាមួយបេក្ខជនប្រឡងចម្រៀងកម្មវធី Cambodian Idol រដូវកាលទី៤ ថុល សុភិទិ ។

ទោះបីជាទំនាក់ទំនងពិតមែន ឬជាការលេងសើច ប៉ុន្តែតាមរយៈពាក្យចចាមអារាមនោះ ពិតជាបានធ្វើឲ្យប៉ះពាល់ដល់កម្រិតនៃការគាំទ្ររបស់បេក្ខជន Cambodian Idol រូបនេះ ដែលធ្វើឲ្យអ្នកមេម៉ាយ ពេជ្រ សូលីកា ហាក់បន្ទោសខ្លួនឯងយ៉ាងខ្លាំង។ នាងបានបង្ហោះសារហាក់ដូចមានការឈឺចាប់ និងបន្ទោសខ្លួនឯងនៅលើបណ្ដាញ ក្រោយមើលឃើញថា ប្រជាប្រិយភាពរបស់ ថុល សុភិទិ ហាក់ធ្លាក់ចុះ។

ជុំវិញទំនាក់ទំនងជាមួយបេក្ខជន Cambodian Idol ថុល សុភិទិ តារាចម្រៀង ពេជ្រ សូលីកា បានបញ្ជាក់ច្បាស់ៗថាគ្រាន់តែជាយល់ច្រឡំ ហើយនាងបានទទូចអង្វងដល់មហាជន មានការស្រលាញ់ និងគាំទ្របេក្ខជន ថុល សុភិទិ ដូចកាលពីមុនវិញ។

ពេជ្រ សូលីកា បន្តថា ៖ “ដាក់បន្ទុកលើខ្ញុំម្នាក់បានហើយ ខ្ញុំសូមអង្វងរ គាត់មិនដឹងអីទេគ្រប់យ៉ាងខ្ញុំអ្នកខុសដែលលេងច្រើន គាត់នៅមានអនាគតវែងធ្ងាយទៀត។បើអ្នកពិតជាស្រលាញ់គាត់មែន កុំធ្វើបាបចិត្តមនុស្សដែលអ្នកស្រលាញ់! ខ្ញុំសុំទោសគ្រប់យ៉ាង ចំពោះបញ្ហានេះចង់ជេរចង់បន្ទោស មកបញ្ចេញដាក់ខ្ញុំមក ស្អប់ខ្ញុំ ជេខ្ញុំទៅ ខ្ញុំក៏ជាអ្នកគាំទ្រគាត់ម្នាក់ដែរ”។

តារាចម្រៀងរូបនេះ៖” ព្រោះអ្នកផ្តើមខុសគឺខ្ញុំ កុំបំផ្លាញសមត្ថភាពគាត់ ដោយសារតែស្អប់ខ្ញុំអី ចាត់ទុកថាធ្វើបុណ្យទៅ ព្រោះខ្ញុំមិនដឹងថា ខ្ញុំស៊ូបានប៉ុណ្ណាទេលើកនេះ វាធ្ងន់សម្រាប់ខ្ញុំពេលហើយ”។

ពេជ្រ សូលីកា បានអះអាងថា នាង និង ថុល សុភិទិ គឺគ្រាន់តែជាមិត្តរួមការងារតែប៉ុណ្ណោះ គឺមិនមានអ្វីដែលស៊ីជម្រៅជាងនេះទៀតនោះទេ ។ ថ្មីៗនេះម្ចាស់ប្រេនមួយហៅនាង ធ្វើជាBA ហើយក្នុងនោះដើម្បភាពទាក់ទាញអ្នកទស្សនាច្រើន ទើបខាងក្រុមហ៊ុន ហៅ ថុល សុភិទិ ទៅឡាយជាមួយនាង ដែលធ្វើឲ្យអ្នកទាំងពីរ មើលទៅហាក់កាន់តែមានភាពស្និតស្នាលជាមួយគ្នា។

សូមបញ្ជាក់ថា ថ្វីត្បិតតែមានការបកស្រាយពីអ្នកនាង ពេជ្រ សូលីកា ក៏ពិតមែនក្ដី តែអ្នកប្រើប្រាស់បណ្ដាញសង្គមភាគច្រើន ពិសេសអ្នកនិយមគាំទ្រ និងតាមដានពីជីវិតឯកជនរបស់តារាប្រុសស្រីទាំងពីរដួងខាងលើ ហាក់មិនអស់ចិត្ត និងកាន់តែមានមន្ទិលសង្ស័យ ខណៈបានឃើញសកម្មភាព និងវីដេអូផ្អែមល្ហែមកៀកកិតគ្នារបស់ពួកគេបានបង្ហោះនៅលើ Story បណ្ដាញសង្គមកាន់តែច្រើនឡើង ដែលអ្នកខ្លះយល់ថា មិនសមទំនងជាទំនាក់ទំនងបងប្អូននោះឡើយ។

អ្វីដែលកាន់តែធ្វើឱ្យមហាជនមានមន្ទិលជាងនេះទៀតនោះ ថ្មីៗនេះអ្នកមេម៉ាយកូនមួយ ពេជ្រ សូលីកា បានព្រលយសំណេរយ៉ាងចម្លែកមួយ ក្រោយលែងលះគូដណ្ដឹងថា «ធ្វើអ្វីធ្វើទៅ កុំតែមកបោកចិត្តអ្នកមេម៉ាយទៅបានហើយ» ។ តាមរយៈសំណេរនេះធ្វើឱ្យអ្នកគាំទ្រមានមន្ទិលសង្ស័យថា ពេជ្រ សូលីកា ទំនងជាកំពុងស្ថិតក្នុងទំនាក់ទំនងណាមួយ ឬកំពុងមើលចិត្តគ្នាជាមួយនរណាម្នាក់។ ស្របពេលអ្នកទាំងពីរបង្ហាញភាពស្និតស្នាលទៀតនោះ ធ្វើឲ្យមហាជនមានការសង្ស័យកាន់តែខ្លាំងលើពួកគេ៕

Leave a Reply

Your email address will not be published. Required fields are marked *