រាជនីចម្រៀង POP អាមេរិក Madonna ប្រាប់ថាមិនយល់ពេលស្តាប់បទចម្រៀង POP ជំនាន់ថ្មី

រាជនីចម្រៀង POP អាមេរិក លោកស្រី Madonna មានអារម្មណ៍ថា ច្របូកច្របល់មិនយល់ពេលស្តាប់បទចម្រៀងPOPជំនាន់ថ្មី។ តារាចម្រៀងវ័យ៦៤ឆ្នាំ ជាម្ចាស់បទចម្រៀងល្បីៗដែលអាល់ប៊ុមបទចម្រៀងរបស់លោកស្រីបានលក់ដាច់ខ្លាំងប្រចាំពិភពលោកទៅហើយលើកឡើងថា ឧស្សាហកម្មតន្ត្រីបានផ្លាស់ប្តូរ។

រាជនីចម្រៀងPopអាមេរិក Madonna ទទួលបានកេរ្តិ៍ឈ្មោះល្បីល្បាញជាសាកលនៅអំឡុងទសវត្សឆ្នាំ៨០ ដែលជាម្ចាស់បទចម្រៀងដ៏ល្បី «Like a Prayer» រូបនេះ បានពន្យល់យ៉ាងដូច្នេះ«ខ្ញុំគិតថាអ្វីដែលផ្លាស់ប្តូរខ្លាំងបំផុតគឺបទចម្រៀង។ ចម្រៀងបានផ្លាស់ប្តូរ។ គោលគំនិតនៃការសរសេរបទចម្រៀង»។

តារាចម្រៀងPOPអាមេរិកលោកស្រី Madonnaលើកឡើងថា «នៅពេលស្តាប់ចម្រៀង, ត្រង់ចាប់ផ្តើម កណ្តាល និងចុងបញ្ចប់នៃចម្រៀង។ តើអ្នកដឹងទេ ? ខ្ញុំមានអារម្មណ៍យល់ថាច្របូកច្របល់ ច្រលំបល់ ដោយសារបទចម្រៀង។ ហើយក៏មានអ្នកចម្រៀងច្រើនពេក នៅលើបទចម្រៀងទាំងនោះ»។ មានអារម្មណ៍យល់ថា ច្របូកច្របល់ ពេលស្តាប់បទចម្រៀងទាំងនោះ»។ លោកស្រី Madonna បន្ថែម។

Madonna ជាតារាចម្រៀងម្នាក់ដែលតែងលើកកំពស់ដល់អំណាចស្ត្រីតាមរយៈបទចម្រៀង។ រាជនីចម្រៀងPOPអាមេរិកMadonna មានមោទកភាពចំពោះបទចម្រៀងលោកស្រី ហើយនិងឥទ្ធិពលជាវិជ្ជមានពីបទចម្រៀងរបស់លោកស្រីទៅកាន់សង្គម។

Madonna បានប្រាប់ទៅទស្សនាវដ្តី Paper magazine ថា «ខ្ញុំផ្តល់ការយកចិត្តទុកដាក់ខ្ពស់ចំពោះការផ្តល់អំណាចដល់ស្ត្រី ដែលជាចំណែកដ៏ធំ ដែលត្រូវលើកឡើងក្នុងបទចម្រៀងរបស់លោកស្រី»៕

Leave a Reply

Your email address will not be published. Required fields are marked *