មាស នីតា  និង ណាន វិសារ របូតចេញពីកម្មវិធី Cambodian idol យប់មិញ

ទោះបីជាមានការដាក់ក្ដីរំពឹងខ្ពស់លើបេក្ខនារី មាស នីតា នៅក្នុងកម្មវិធី Cambodia Idol យ៉ាងណាក្ដី ប៉ុន្តែជាក់ស្ដែងក្ដីរំពឹងរបស់អ្នកគាំទ្រមិនបានសម្រេចនោះទេ ពោលគឺបេក្ខនារីរូបនេះ និងបេក្ខជន ណាន វិសារ បានរបូតចេញពីកម្មវិធីលំដាប់ពិភពលោកហើយនៅក្នុងការប្រកួតកាលពីយប់មិញ។

យប់មិញនេះកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian idol រដូវកាលទី៤បានចូលមកដល់វគ្គពាក់កណ្តាផ្តាច់ព្រ័ត្រហើយ ដែលជាវគ្គអ្នកទស្សនាព្រឺព្រួចរំភើបផងភ័យផង ខណៈដែលបេក្ខជនដែលឡើងមកដល់វគ្គ ពាក់កណ្តាផ្តាច់ព្រ័ត្រ នេះគឺសុទ្ធសឹងតែបេក្ខជនដែលមានសមត្ថភាពខ្ពស់ និងមានទឹកដមសំឡេងពិរោះ ។

ប៉ុន្តែអ្វីដែលសោកស្ដាយនៅវគ្គពាក់កណ្តាផ្តាច់ព្រ័ត្រយប់មិញនេះ មានបេក្ខជនចំនួន២រូបត្រូវបានធ្លាក់ចេញពីកម្មវិធី និងបាត់បង់ឱកាសក្នុងការប្រកួតប្រជែងទៅកាន់វគ្គផ្តាច់ព្រ័ត្រសប្តាហ៍ក្រោយ ។ បេក្ខជនទាំងពីររូបនោះរួមមានបេក្ខជនលេខសម្គាល់លេខ៤ ណាន វិសារ និងបេក្ខនារីលេខសម្គាល់១ មាស នីតា  ។

បើទោះជាយ៉ាងណាអ្នកគាំទ្រកម្មវិធីប្រកួតសមត្ថភាពសំឡេង Cambodian idol រដូវកាលទី៤ បានសម្ដែងនូវការសាទរចំពោះបេក្ខជន៤រូប ដែលមានសមត្ថភាពខ្លាំង អាចឡើងទៅកាន់វគ្គបន្ដផ្តាច់ព្រ័ត្របាន។ បេក្ខជនទាំងបួននាក់រួមមានបេក្ខជន ស៊ឹម ច័ន្ទពន្លឺ , លីម តិចម៉េង, នាង ដាវីន និងបេក្ខជន ថុល សុភិទិ។ បេក្ខជនទាំង៤នាក់ខាងលើនេះ នឹងត្រូវជួបគ្នានៅវគ្គផ្តាច់ព្រ័ត្រ នៅសប្ដាហ៍ក្រោយនេះ សុទ្ធតែជាមានសមត្ថភាពខ្លាំងមិនធម្មតា។

មហាជនកំពុងរងចាំមើលទៀតថា តើបេក្ខជនជើងខ្លាំងទាំង៤នាក់ខាងលើ តើបេក្ខជនរូបណាដែលអាចមានសមត្ថភាព ក្លាយជាម្ចាស់ជ័យលាភីក្នុងវិធី Cambodian idol រដូវកាលទី៤ វគ្គផ្តាច់ព្រ័ត្រ សប្តាហ៍ក្រោយនេះ ។

គេក៏រំពឹងទៀតថា នៅវគ្គផ្តាច់ព្រ័ត្រសប្តាហ៍ក្រោយនេះកម្មវិធី Cambodian idol រដូវកាលទី៤នឹងកាន់តែកក្រើក និងជក់ចិត្ត ខណៈបេក្ខជនTop 4ទាំង ៤ នាក់ ដែលនៅសល់គឺសុទ្ធសឹងតែជាជើងខ្លាំង និងមានទឹកដមសំឡេងមិនធម្មតាឡើយ។

សូមរំលឹកថា កម្មវិធីលំដាប់ពិភពលោក Cambodian idol បានរកឃើញម្ចាស់ជើងឯក៣ជំនាន់មកហើយ ក្នុងនោះពានរង្វាន់រដូវកាលទី១ជាមួយទឹកប្រាក់១០០លានរៀលបានទៅលើអតីតបេក្ខជនមកពីស្រុកស្ទោង ខេត្តកំពង់ធំ នី រតនា រដូវកាលទី២បានទៅលើកញ្ញា ឈិន ម៉ានិច្ច និងរដូវកាលទី៣លោក គ្រី ថៃពៅ ។

ដោយឡែករដូវកាលទី៤នេះនៅមិនទាន់រកឃើញម្ចាស់ជ័យលាភីឡើយ ខណៈវគ្គផ្តាច់ព្រ័ត្រនឹងឈានចូលមកនៅសប្តាហ៍នេះ។ មហាជនរង់ចាំមើលថាតើជនTop 4 ទាំងបួនរូបខាងលើនេះតើបេក្ខជនរូបណាអាចមានវាសនា ក្លាយជាម្ចាល់ពាន់រង្វាន់ជាមួយទឹកប្រាក់១០០លានរៀល និង ក្លាយជាតារាចម្រៀងអាជីពប្រចាំផលិតកម្មដ៏ធំ គឺផលិតកម្មហង្សមាស ដែលមានទីផ្សារសិល្បៈខ្លាំងផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *