Sombat Metaneeតារាភាពយន្តថៃដ៏ល្បីល្បាញទទួលមរណៈភាពនៅអាយុ៨៥ ឆ្នាំ

តារាសម្ដែង និងសិល្បករជាតិថៃដ៏ល្បីល្បាញដែលខ្មែរជំនាន់មុនស្គាល់គ្រប់ៗគ្នា លោក Sombat Metanee(សំបាត់ មេថានី) បានទទួលមរណៈភាពអំឡុងពេលលោកទទួលទានដំណេកនៅលំនៅដ្ឋានរបស់លោកក្នុងទីក្រុងបាងកក ប្រទេសថៃ នៅអាយុ៨៥ឆ្នាំ។

មិត្តសម្លាញ់និងជាមិត្តរួមអាជីពលោកស្រី Suda Chuenban អាយុ៧៧ឆ្នាំ ដែលជាប់ឈ្មោះជាសិល្បករជាតិថៃមួយរូបផងដែរបានសរសេរដំណឹងមរណៈភាពរបស់លោកSombat Metanee លើគេហទំព័រហ្វេសប៊ុករបស់លោកស្រី។ លោកស្រី Suda លើកឡើងថា លោក Sombat Metanee ទទួលមរណៈភាពនៅលំនៅដ្ឋានរបស់លោកនៅព្រឹកថ្ងៃព្រហស្បតិ៍។

បណ្តាបណ្តាញសារព័ត៌មានថៃរាយការណ៍ថា នៅពេលលោកSombat មិនក្រោកពីដំណេកទៅតាមទម្លាប់ជាប្រក្រតីនៅព្រឹកថ្ងៃព្រហស្បតិ៍នោះ សមាជិកគ្រួសារបានទៅដាស់លោកពីដំណេក ប៉ុន្តែពេលទៅដល់គេបានឃើញថាលោកបានទទួលអនិច្ចកម្មបាត់ទៅហើយ។

កើតនៅខេត្ត Ubon Ratchathani, លោកSombat បានចាប់ផ្តើមអាជីពលើវិថីសិល្បៈសម្តែងក្នុងរឿងភាគ Huajai Pratthana និងបានសម្តែងជាតួអង្គឯកក្នុងភាពយន្តដំបូងរឿង Rungphet ឆ្នាំ១៩៦១។ លោកSombat បានសម្តែងនៅក្នុងភាពយន្តនិងរឿងភាគជាច្រើន។ តារាភាពយន្តថៃរូបនេះ ធ្លាប់បំបែកឯកត្តកម្មកំណត់ត្រាពិភពលោក Guinness World Record ដោយសារលោកបានសម្តែងជាតួអង្គឯកច្រើនបំផុតក្នុងភាពយន្តដែលលោកសម្តែង៦១៧ រឿង។ លោកទទួលបានពានរង្វាន់យ៉ាងច្រើនតាមរយៈអាជីពសម្តែងភាពយន្តរបស់លោក។

លោកទទួលបានងារជាសិល្បៈករជាតិ(National Artist) នៅឆ្នាំ២០១៦។ ងាកមកជីវិតរៀបការវិញ លោក Sombat Metanee បានរៀបការជាមួយលោកស្រី Kanchana Metanee និងមានកូន៥នាក់ ប្រុស៤នាក់ស្រីម្នាក់៕

Leave a Reply

Your email address will not be published. Required fields are marked *